**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល**លោក Netanyahu៖ ប្រតិបត្តិការយោធារួមគ្នារវាងអាមេរិក និងអ៉ីស្រាអែល បានសង្រ្គោះប្រទេសរបស់លោកពីការគំរាមកំហែងដោយនុយក្លេអ៊ែរពីសំណាក់អ៉ីរ៉ង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យព្រៃឈើ និងការប្រើប្រាស់ដីធ្លី៖ ដៃគូដ៏ល្អបំផុតរបស់ធម្មជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ**អ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ**បារាំង និងអង់គ្លេស កំពុងជំរុញផែនការបញ្ជូនកងទ័ពជើងទឹកពហុជាតិសាសន៍ទៅកាន់ច្រកសមុទ្រហ័រមូស ដើម្បីការពារនាវាចរណ៍ ប្រសិនបើបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់លេចចេញជារូបរាង**អុីរ៉ង់ប្រកាសថា ខ្លួននៅតែបន្តមាន «ការមិនទុកចិត្តយ៉ាងជ្រាលជ្រៅ» ចំពោះអាមេរិក ទោះបីជាភាគីទាំងពីរទើបតែបានឯកភាពគ្នាលើក្របខណ្ឌបញ្ចប់សង្គ្រាមក៏ដោយ**លោក ត្រាំ ប្រកាសថា នាវាដឹកប្រេងជាច្រើនគ្រឿងកំពុងចាប់ផ្តើមធ្វើដំណើរចាកចេញពីច្រកសមុទ្រហ័រមូសហើយ**លោក ហ្សេលេនស្គី ស្នើជួបលោក ពូទីន នៅឯកិច្ចប្រជុំកំពូល G7 ដើម្បីចរចាបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំមកនេះ**មនុស្ស ៨នាក់បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្ដហោះទម្លាក់គ្រាប់បែក B-52 មួយគ្រឿងរបស់អាមេរិកដែលបណ្ដាលឱ្យផ្ទុះឆេះក្រោយហោះឡើងបានបន្តិច**សម្តេចធិបតី គាំទ្រចំពោះសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានខិតខំជំរុញឱ្យក្មេងស្រី និងយុវនារីកម្ពុជា មានឱកាសកាន់តែច្រើនក្នុងការបម្រើសង្គម**សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមត្ថភាពយែនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យអទិភាព**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ ស្ត្រីមិនត្រឹមជាអ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារដ៏ចាំបាច់ ក្នុងការរួមចំណែកកសាងសុខសន្តិភាព**សម្តេចធិបតី អញ្ជើញជាអធិបតី “បើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦”

NEA ចល័តរបស់ក្រសួងការងារ សហការជាមួយរោងចក្រ ផ្តល់ការងារថ្មីបានយ៉ាងលឿន ជូនកម្មករនិយោជិត នៃរោងចក្រ ហ័្វរម៉ាត ក្រោយពេលអគ្គីភ័យឆាបឆេះ

ភ្នំពេញ៖ កម្មករនិយោជិតនៃរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ដែលត្រូវបានអគ្គិភ័យឆាបឆេះ បានបង្ហាញការរំភើបពេញចិត្តជាខ្លាំង ដែលពួកគាត់អាចរកកន្លែងការងារថ្មីធ្វើបានលឿន ងាយស្រួល ប្រកបដោយទំនុកចិត្ត តាមរយៈការជួយសម្របសម្រួលនិងយកចិត្តទុកដាក់ពីក្រុមការងារនៃមជ្ឈមណ្ឌលការងារចល័តនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកស្រី ច្រឹង ពៅ អតីតកម្មការិនីរោងចក្រ ហ្វ័រម៉ាត បានលើកឡើងថា បន្ទាប់ពីរោងចក្រត្រូវបានអគ្គិភ័យឆាបឆេះ លោកស្រីពិតជាមានការបារម្ភក្នុងការស្វែងរកកន្លែងការងារថ្មីធ្វើ ដើម្បីរកចំណូលដោះស្រាយជីវភាពក្នុងគ្រួសារ។ ទន្ទឹមនេះ លោកស្រីបានដាក់ពាក្យស្វែងរកការងារធ្វើភ្លាមៗផងដែរ តាមរយៈ NEA ចល័តនៃក្រសួងការងារ ដែលបានចុះមកដល់ទីតាំងនៅមុខរោងចក្រតែម្ដង។ ដោយមិនរងចាំយូរឡើយ លោកស្រីក៏ត្រូវបានជ្រើសរើសចូលធ្វើការងារនៅក្នុងរោងចក្រ ខេអេច វីនស្តារ ហ្កាម៉ិន ឯ.ក ដែលនៅមិនឆ្ងាយប៉ុន្មានពីកន្លែងធ្វើការចាស់នោះទេ គឺពិតជាធ្វើឱ្យលោកស្រីសប្បាយចិត្តបំផុត។

ជាមួយគ្នានេះ លោកស្រី ច្រឹង ចាន់ អតីតកម្មការិនីរោងចក្រ ហ្វ័រម៉ាត ក៏បានលើកឡើងផងដែរថា ក្រោយពីបានដាក់ពាក្យចុះឈ្មោះស្វែងរកការងារធ្វើថ្មី តាមរយៈ NEA ចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺមិនរង់ចាំយូរនោះទេ លោកស្រីក៏ទទួលបានការងារ ដែលធ្វើឱ្យលោកស្រីរំភើបស្ទើរស្រក់ទឹកភ្នែក និងត្រេកអរជាខ្លាំង។ លោកស្រីនិយាយថា រោងចក្រថ្មីដែលលោកស្រីចូលធ្វើការនេះ មានការយកចិត្តទុកដាក់ និងជួយសម្រួលដល់លោកស្រីបានយ៉ាងល្អ។

ស្របគ្នានេះដែរ កម្មការិនីទាំងពីររូបនេះ ក៏បានថ្លែងអំណរគុណដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈ NEA ចល័តដែលបានជួយសម្រួលទុក្ខលំបាករបស់កម្មករនិយោជិតបានយ៉ាងលឿន ដោយបានជួយរកការងារថ្មីឱ្យកម្មករនិយោជិតធ្វើបានភ្លាមៗ ក្រោយហេតុការណ៍អគ្គិភ័យឆាបឆេះរោងចក្រដែលពួកគាត់បានធ្វើការ។

ទន្ទឹមនេះ លោក វ៉ិត សង្ហា ប្រធានរដ្ឋបាល និងអនុលោមច្បាប់នៃរោងចក្រ ខេអេច វីនស្តារ ហ្កាម៉ិន ឯ.ក បានលើកឡើងផងដែរថា ដោយមិនរងចាំយូរ ក្រោយពីបានទទួលដំណឹងអំពីហេតុការណ៍អគ្គិភ័យឆាបឆេះរោងចក្រ ហ្វ័រម៉ាត ភ្លាមៗក្រុមការងាររោងចក្រ បានចូលរួមសហការ ជាមួយមជ្ឈមណ្ឌលការងារចល័តនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ NEA របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្វើយ៉ាងណាចូលរួមចំណែកជួយសម្រួលការលំបាករបស់បងប្អូនកម្មករនិយោជិតឱ្យបានទាន់ពេលវេលា ស្របពេលដែលខាងរោងចក្ររបស់លោកកំពុងតម្រូវការកម្លាំងកម្មករនិយោជិតជាច្រើននាក់បន្ថែមផងដែរ។

លោកបញ្ជាក់ថា សម្រាប់បងប្អូនកម្មករនិយោជិតទាំងអស់ សូមកុំមានការព្រួយបារម្ភ ខាងរោងចក្រ នឹងយកចិត្តទុកដាក់ខ្ពស់ និងផ្ដល់ជូនអត្ថប្រយោជន៍ផ្សេងៗស្របតាមច្បាប់ការងារកំណត់ជូនផងដែរ។

ឆ្លៀតក្នុងឳកាសនេះដែរ លោក វ៉ិត សង្ហា ក៏បញ្ចាក់បន្ថែមទៀតថា រោងចក្រ ខេអេច វីនស្ដារ ហ្កាម៉ិន ឯ.ក សូមលើកទឹកចិត្ត និងអំពាវនាវដល់បងប្អូនកម្មករនិយោជិត និងសាធារណជនទាំងអស់ អាចមកចុះឈ្មោះ ដាក់ពាក្យស្វែងរកការងារធ្វើតាមរយៈ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬមកកាន់រោងចក្រផ្ទាល់។

សូមជម្រាបជូនថា មន្រ្ដីនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) គឺនៅតែបន្តរង់ចាំជួយសម្រួលដល់ការចុះឈ្មោះស្វែងរកការងារធ្វើភ្លាមៗជូនបងប្អូនកម្មករនិយោជិតនៅមុខរោងចក្រហ្វ័រម៉ាត តែម្តង ពោលគឺចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៥ល្ងាច នៅមុខរោងចក្រនេះតែម្តង៕

អត្ថបទដែលជាប់ទាក់ទង