**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

នាយករដ្ឋមន្រ្តីក្រិក៖ អឺរ៉ុបគួរតែភ្ញាក់ខ្លួន ហើយកសាងគោលនយោបាយការពារជាតិ បើមើលទៅលើភាពប្រែប្រួលរបស់សហរដ្ឋអាមេរិកជុំវិញបញ្ហាអ៊ុយក្រែន

អាថែន៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ ២០២៥ នាយករដ្ឋមន្រ្តីនៃប្រទេសក្រិក លោក Kyriakos Mitsotakis បាននិយាយថា អឺរ៉ុបគួរតែភ្ញាក់ខ្លួន ហើយកសាងគោលនយោបាយការពារជាតិ បើមើលទៅលើភាពប្រែប្រួលរបស់សហរដ្ឋអាមេរិកជុំវិញបញ្ហាអ៊ុយក្រែន និងការវិវត្តនៃភូមិសាស្ត្រនយោបាយក្នុងរយៈពេលប៉ុន្មានខែនេះ។

ជិត៣ឆ្នាំនៃសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានហៅលោក ហ្សេលេនស្គី ថាជា «ជនផ្តាច់ការ» ហើយប្រាប់ឱ្យអ៊ុយក្រែនឆាប់ទទួលយកសន្តិភាព បន្ទាប់ពីក្រុមមន្រ្តីរុស្ស៉ី និងអាមេរិក ជួបគ្នានៅអារ៉ាប៊ីសាអូឌីត ដោយគ្មានវត្តមានអ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុប។

នៅឯសន្និសីទធុរកិច្ចក្នុងទីក្រុង Thessaloniki លោក Mitsotakis គូសបញ្ជាក់ថា «ការវិវឌ្ឍថ្មី និងទស្សនៈផ្ទុយពីមុន របស់អាមេរិក តម្រូវឱ្យយើងមិនត្រឹមតែប្រឈមមុខចំពោះការពិតប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្លាស់ប្តូរខ្លួនឯងក្នុងល្បឿនលឿនបំផុត រួចអនុវត្តការសម្រេចចិត្តដែលយើងបានពិភាក្សាជាយូរមកហើយ»។ លោក Mitsotakis បានចង្អុលបង្ហាញថា អឺរ៉ុបត្រូវបង្កើតគោលនយោបាយការពារជាតិ ដែលនឹងអនុញ្ញាតឱ្យខ្លួនឯងអភិវឌ្ឍជាងមុន និងកាត់បន្ថយការពឹងផ្អែកលើ សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា កន្លងមកអឺរ៉ុប ពឹងផ្អែកខ្លាំងលើកម្លាំងរបស់សហរដ្ឋអាមេរិក ក្នុងនាមជាដៃគូសន្តិសុខនៃអង្គការណាតូ (NATO) ដែលលោក ត្រាំ ទាមទារឱ្យអឺរ៉ុបចំណាយលុយលើវិស័យការពារជាតិបន្ថែម ហើយឥឡូវនេះថែមទាំងស្នើឱ្យអឺរ៉ុប បង្កើនសាច់ដុំយោធា ជុំវិញកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន នាពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង