**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍

គណបក្សភឿថៃ ដែលកំពុងកាន់អំណាច ច្រានចោលការអំពាវនាវរបស់គណបក្សប្រឆាំង ដើម្បីរំលាយសភា

បរទេស៖ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា គណបក្សភឿថៃ ដែលកំពុងកាន់អំណាចបានច្រានចោល ការអំពាវនាវរបស់គណបក្សប្រឆាំង ដើម្បីរំលាយសភា ដោយនិយាយថា គណបក្សប្រជាជនហាក់ ដូចជាបានយល់ខុសលើការ សរសេរធម្មនុញ្ញដែលបានស្នើឡើងថា ជាការប្រេះឆាដ៏ធ្ងន់ធ្ងរគ្រប់គ្រាន់ ដើម្បីរារាំងគណបក្សភឿថៃ ពីការបន្តដឹកនាំក្រុមចម្រុះ។

លោក Sutin Klungsang សមាជិកសភាបក្សភឿថៃបាននិយាយថា “នោះនឹងមិនប៉ះពាល់ដល់ស្ថិរភាព របស់សម្ព័ន្ធនោះទេ។ វាជារឿងជាធម្មតា ទោះបីជាមានការជាប់គាំងក៏ដោយ”។

បន្ទាប់ពីបរាជ័យទាំងនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រនៃការរួមគ្នាដើម្បីធ្វើវិសោធនកម្មមាត្រា ២៥៦ នៃធម្មនុញ្ញឆ្នាំ២០១៧ គណបក្សប្រឆាំង និងមេដឹកនាំគណបក្សប្រជាជន លោក Natthaphong Ruengpanyawut បានអំពាវនាវឱ្យរំលាយសភា។ កិច្ចប្រជុំបានបរាជ័យដោយសារកង្វះកូរ៉ុម ដែលបណ្តាលឱ្យមានសមាជិក សភារដ្ឋាភិបាលមិនគ្រប់គ្រាន់។

លោក Natthaphong បានលើកឡើងពី “កង្វះការរួបរួម” នៅក្នុងក្រុមចម្រុះ ដែលលោកបាននិយាយថា បានបណ្តាលឱ្យការរួបរួមបរាជ័យ។

លោក Anusorn Iamsa-ard សមាជិកសភាក្នុងបញ្ជីគណបក្សភឿថៃ បានឆ្លើយតបថា «ការយល់ឃើញខុសគ្នា គឺជារឿងធម្មតាទេ គណបក្សភឿថៃនៅតែអាចដឹកនាំក្រុមចម្រុះ និងអនុវត្តគោលនយោបាយ របស់ខ្លួនបាន»។

លោក Anusorn បាននិយាយថា “រដ្ឋាភិបាលនឹងបម្រើពេញអាណត្តិរយៈពេល ៤ឆ្នាំរបស់ខ្លួន សូមកុំបារម្ភ ហើយគណបក្សប្រឆាំង​ មិនគួរធ្វើឱ្យខ្លួនឯងល្ងង់ខ្លៅ ដោយហៅពាក្យចចាមអារ៉ាមទាំងនេះថាជាវិបត្តិ” នោះទេ៕

អត្ថបទដែលជាប់ទាក់ទង