ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទទួលជួបពិភាក្សាការងារជាមួយតំណាងអង្គការ JICA ប្រចាំនៅកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញទទួលជួបពិភាក្សាការងារ លើការបន្តកិច្ចសហការរវាងអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងអង្គការ JICA ជាមួយ លោកស្រី KATO Aiko អនុប្រធានអង្គការ JICA ប្រចាំនៅប្រទេសកម្ពុជា និងសហការី នៅទីស្ដីការក្រសួងមហាផ្ទៃ។
ក្នុងជំនួបនេះដែរក៏មានការចូលរួមឯកឧត្តមអគ្គនាយករង ឯកឧត្តម លោកប្រធាននាយកដ្ឋាន និងមន្រ្តីក្រោមឱវាទអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ៕

