**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា

អាមេរិក ត្រៀមខ្លួនរួចជាស្រេច ដើម្បីដាក់សម្ពាធលើរុស្ស៊ី ក្នុងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

មុយនិច៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក ជេឌី វ៉ាន បានឲ្យដឹងនៅថ្ងៃសុក្រទី១៤ ខែកុម្ភៈថា សហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីដាក់សម្ពាធលើប្រទេសរុស្ស៊ីក្នុងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន មុនពេលកិច្ចប្រជុំជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី។

លោក វ៉ាន បានស្វែងរកការធានាឡើងវិញចំពោះបណ្តាប្រទេសអឺរ៉ុបដែលមានការព្រួយបារម្ភអំពីអវត្តមាននៃកិច្ចពិភាក្សាស្ដីពីការបញ្ចប់ជម្លោះជិតបីឆ្នាំ ដោយបញ្ជាក់ថា ពិតណាស់ ពួកគេគួរមានវត្តមានក្នុងតុចរចា។

លោក វ៉ាន ក៏បានឲ្យដឹងផងដែរថា រដ្ឋធានីវ៉ាស៊ីនតោនមានឥទ្ធិពលយោធា ដែលអាចប្រើបានប្រឆាំងនឹងរុស្ស៊ី ហើយថា លោកបានគាំទ្រអធិបតេយ្យភាពរបស់អ៊ុយក្រែន។

បន្ថែមពីនោះ អនុប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានលើកឡើងថា វាលឿនពេកក្នុងការនិយាយថា តើទឹកដីអ៊ុយក្រែនប៉ុន្មាននឹងនៅតែស្ថិតក្នុងដៃរបស់រុស្ស៊ី ឬការធានាសន្តិសុខអ្វីដែលអាម៉េរិក និងសម្ព័ន្ធមិត្តលោកខាងលិចអាចផ្ដល់ជូនរដ្ឋធានីកៀវ។

ថ្លែងមុនពេលជួបជាមួយលោក វ៉ាន នៅទីក្រុងមុយនិច លោក ហ្សេឡេនស្គី បានឲ្យដឹងថា លោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចពិភាក្សាដោយផ្ទាល់ជាមួយរុស្ស៊ី នៅពេលដែលរដ្ឋធានីកៀវឈានដល់ជំហររួមមួយជាមួយសហរដ្ឋអាម៉េរិក និងអឺរ៉ុបស្ដីពីរបៀបបញ្ចប់សង្គ្រាម។

លោកបន្តថា យើងត្រៀមខ្លួនសម្រាប់ការសន្ទនាណាមួយជាមួយអាម៉េរិក និងសម្ព័ន្ធមិត្តរបស់យើង។ ប្រសិនបើពួកគេផ្តល់ឱ្យយើងនូវចម្លើយជាក់លាក់ចំពោះសំណើជាក់លាក់ពីពួកយើង និងការយល់ដឹងទូទៅអំពីភាពគ្រោះថ្នាក់របស់មេដឹកនាំរុស្ស៊ី ជាមួយនឹងការយោគយល់រួមរបស់យើង យើងនឹងត្រៀមខ្លួនដើម្បីពិភាក្សាជាមួយប្រជាជនរុស្ស៊ី។

សន្និសីទទីក្រុងមុយនិចត្រូវបានគ្របដណ្ដប់ដោយការព្រួយបារម្ភយ៉ាងខ្លាំងដែលថារដ្ឋធានីវ៉ាស៊ីនតោន និងមូស្គូកំពុងធ្វើការឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពដ៏អាក្រក់សម្រាប់អ៊ុយក្រែន ដែលរដ្ឋធានីកៀវនឹងត្រូវប្រគល់ទឹកដីឱ្យរុស្ស៊ី និងឈប់ចង់ក្លាយជាសមាជិកអង្គការណាតូ។ រដ្ឋធានីវ៉ាស៊ីនតោនក៏បានជំរុញដៃគូអង្គការណាតូឱ្យបង្កើនការចំណាយយោធាដល់៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប។

អត្ថបទដែលជាប់ទាក់ទង