**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

លោក ត្រាំ បើកទ្វារសេតវិមានស្វាគមន៍នាយករដ្ឋមន្ត្រីឥណ្ឌា ដោយបានពិភាក្សាអំពីការបន្ធូរបន្ថយពន្ធ ការទិញប្រេង ឧស្ម័ន និងយន្តហោះចម្បាំង

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ទី១៣ កុម្ភៈ បានបើកទ្វារសេតវិមានស្វាគមន៍នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ដោយបានពិភាក្សាអំពីការបន្ធូរបន្ថយពន្ធ ការទិញប្រេង ឧស្ម័ន និងយន្តហោះចម្បាំងរបស់សហរដ្ឋអាម៉េរិក ចំពេលមានការប្រឈមមុខដាក់គ្នាលើពាណិជ្ជកម្ម។

មុនការទៅដល់សេតវិមានរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជា បង្កើនពន្ធដើម្បីផ្គូផ្គងអត្រាពន្ធដែលប្រទេសផ្សេងទៀតគិតថ្លៃលើការនាំចូលពីសហរដ្ឋអាម៉េរិក ប៉ះពាល់ដល់ដៃគូពាណិជ្ជកម្មអាម៉េរិកជុំវិញពិភពលោក រួមទាំងប្រទេសឥណ្ឌាផងដែរ។ លោក ត្រាំ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖«លោកនាយករដ្ឋមន្ត្រី ម៉ូឌី ថ្មីៗនេះ..បានប្រកាសពីការដាក់ពន្ធគយដ៏អយុត្តិធម៌។ ហើយនេះ​ពិត​ជា​បញ្ហា​ធំ​ដែល​ខ្ញុំ​ត្រូវ​តែ​និយាយ។ យើងនឹងឆ្លើយតបចំពោះបញ្ហានេះ»។លោកបន្តថា​៖«គោលដៅថ្មីមួយចំនួនគឺជាសេចក្តីប្រាថ្នា៖ ឥណ្ឌាចង់បង្កើនការទិញឧបករណ៍ការពាររបស់សហរដ្ឋអាម៉េរិក រួមទាំងយន្តហោះចម្បាំង ហើយរដ្ឋធានីវ៉ាស៊ីនតោន អាចក្លាយជាអ្នកផ្គត់ផ្គង់ប្រេង និងឧស្ម័នកំពូលរបស់ឥណ្ឌា»។

​ទោះបីជាលោក ត្រាំ មានទំនាក់ទំនងដ៏កក់ក្ដៅជាមួយលោក ម៉ូឌី ក្នុងអាណត្តិដំបូងក៏ដោយ ប៉ុន្តែបុរសសេដ្ឋកិច្ចរូបនេះកាលពីថ្ងៃព្រហស្បតិ៍បានរអ៊ូរទាំថា ពន្ធគយរបស់ឥណ្ឌា គឺខ្ពស់ណាស់ ហើយលោកនឹងឆ្លើយតបឱ្យសមស្រប។ យ៉ាងណាមិញ មេដឹកនាំ​ទាំងពីរ​បាន​យល់ព្រម​លើ​កិច្ចចរចា​ពាណិជ្ជកម្ម​ ដើម្បី​ដោះស្រាយ​ភាព​ខុស​គ្នា​ទាំងនោះ ហើយ​បាន​សម្ដែង​សុទិដ្ឋិនិយម​ថា​ ពួកគេ​អាច​បញ្ចប់​កិច្ចពិភាក្សា​ទាំងនោះ​ក្នុងពេល​ឆាប់ៗ​។ យោងតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោក ត្រាំ កិច្ចព្រមព្រៀងមួយអាចត្រូវបានសម្រេចឱ្យបានឆាប់នៅឆ្នាំនេះ។ លោក ម៉ូឌីបាននិយាយថា រដ្ឋធានីញូវដេលីចង់ធ្វើពាណិជ្ជកម្មទ្វេដងដល់៥០០ពាន់លានដុល្លារ ជាមួយរដ្ឋធានីវ៉ាស៊ីនតោននៅឆ្នាំ២០៣០។

រដ្ឋធានីញូវដេលី ដែលចង់ជៀសវាងភាពតានតឹងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក បានប្រកាសកាលពីដើមខែនេះថា ខ្លួននឹងកាត់បន្ថយពន្ធនាំចូលលើទំនិញមួយចំនួនដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ការនាំចេញរបស់អាម៉េរិកដូចជាម៉ូតូ និងរថយន្តទំនើបៗ។ សម្រាប់ប្រទេសឥណ្ឌា សហរដ្ឋអាម៉េរិក គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន។ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមាន១១៨ពាន់លានដុល្លារ ជាមួយនឹងអតិរេកឥណ្ឌាប្រហែល៣២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣។

ឥណ្ឌាមិនបានរងផលប៉ះពាល់ទេរហូតមកដល់ពេលនេះ ដោយការដាក់ពន្ធរបស់ត្រាំ ២៥ភាគរយលើការនាំចូលដែកថែប និងអាលុយមីញ៉ូម ព្រោះរដ្ឋធានីញូវដេលី គឺជាអ្នកនាំចេញដែកថែបតិចតួចទៅសហរដ្ឋអាម៉េរិក។ លោក ត្រាំ ក៏កំពុងត្រួសត្រាយផ្លូវសម្រាប់ការលក់យន្តហោះចម្បាំងបំបាំងកាយ F-35 ឱ្យប្រទេសប្រដាប់ដោយអាវុធប្រល័យលោកឥណ្ឌាផងដែរ។ យន្តហោះចម្បាំង F-35 Lightning II ត្រូវបានដាក់តាំងបង្ហាញនៅឯការតាំងពិពណ៌អាកាសនៅប្រទេសឥណ្ឌាក្នុងសប្តាហ៍នេះ។

មេដឹកនាំទាំង២ ក៏បានពិភាក្សាអំពីអន្តោប្រវេសន៍ដែរ។ ថ្មីៗនេះ ប្រទេសឥណ្ឌាបានទទួលយកការវិលត្រឡប់របស់ជនចំណាកស្រុកចំនួន១០៤នាក់ពីសហរដ្ឋអាម៉េរិក។ យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Pew ជនអន្តោប្រវេសន៍ជាង៧២៥០០០នាក់មកពីប្រទេសឥណ្ឌា ស្ថិតនៅក្នុងសហរដ្ឋអាម៉េរិកដោយគ្មានការអនុញ្ញាត ជាចំនួនច្រើនបំផុតលំដាប់ទី៣ បន្ទាប់ពីម៉ិកស៊ិក និងអែលសាល់វ៉ាឌ័រ។ គួរបញ្ជាក់ថា លោក ម៉ូឌី គឺជាមេដឹកនាំបរទេសទី៤ ដែលបានទៅជួបលោក ត្រាំ ចាប់តាំងពីការឡើងកាន់តំណែងកាលពីខែមុន បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល នាយករដ្ឋមន្ត្រី ជប៉ុន និងស្តេចនៃប្រទេសហ្ស៊កដានី៕

អត្ថបទដែលជាប់ទាក់ទង