ឧត្តមមន្ត្រីអាស៊ានកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំឧត្ដមមន្ត្រីអាស៊ាន-ចិន លើកទី៣១

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្ដមមន្ត្រីអាស៊ាន-ចិន លើកទី៣១ នៅក្រុងនីងប៉ូ ខេត្តជឺជាំង ប្រទេសចិន។
កិច្ចប្រជុំបានពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ក្នុងរយៈពេលមួយឆ្នាំកន្លងមក និងបានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (CSP) ដោយផ្តោតលើវិស័យសំខាន់ៗ រួមមាន៖ ពាណិជ្ជកម្ម និងការវិនិយោគ ការតភ្ជាប់ ប្រព័ន្ធអេកូឌីជីថល ថាមពលស្អាត កសិកម្ម និងសន្តិសុខស្បៀង វប្បធម៌ និងទេសចរណ៍៕

