សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាសកំចាត់ចោលអ្នកណា ដែលចង់សម្លាប់សម្ដេច និងគ្រួសារ

ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី១៣ ខែកុម្ភៈនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រកាសកំចាត់ចោលអ្នកណា ដែលចង់សម្លាប់សម្ដេច និងគ្រួសាររបស់សម្ដេច ។
ខាងក្រោមនេះជាសំណេរទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន៖
«ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយនៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំនិងគ្រួសារខ្ញុំ។
យើងដឹងមេធំរបស់គេជាអ្នកណាហើយនៅទីណា?តែយើងមិនទាន់បញ្ចេញនៅពេលនេះទេព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយមនិងហិង្សានិយមឲ្យអស់សិន។តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យនិងគោរពសិទ្ធមនុស្សគាំទ្រអំពើបែបនេះនិងឲ្យជនទាំងនេះស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?។
យើងរង់ចាំមើលបណ្តាបក្សនយោបាយនិងអ្នកនយោបាយណាខ្លះដែលចេញមុខថ្កោលទោសឬនៅស្ងៀមឬគាំទ្រចំពោះទង្វើបែបនេះ?។
ខ្ញុំសូមប្រកាសថាខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំនិងគ្រួសារខ្ញុំ។ខ្ញុំសូមជូននូវសារសំឡេង២ដែលទី១មុនខ្ញុំប្រកាសនៅខេត្តកណ្តាលនិងទី២គឺក្រោយខ្ញុំប្រកាសគឺនៅថ្ងៃទី១២កុម្ភៈ២០២៥ម្សិលមិញ» ៕

