**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន

ក្រសួងការបរទេសប្រទេសអេហ្ស៉ីប និយាយថា អេហ្ស៉ីបគ្រោងនឹងបង្ហាញចក្ខុវិស័យគ្រប់ជ្រុងជ្រោយមួយ សម្រាប់កិច្ចប្រឹងប្រែងស្ថាបនាតំបន់ហ្កាហ្សាស្រ្ទីបឡើងវិញ

គែរ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ក្រសួងការបរទេសនៃប្រទេសអេហ្ស៉ីប បាននិយាយថា អេហ្ស៉ីបគ្រោងនឹងបង្ហាញ ចក្ខុវិស័យគ្រប់ជ្រុងជ្រោយមួយ សម្រាប់កិច្ចប្រឹងប្រែងស្ថាបនាតំបន់ហ្កាហ្សាស្រ្ទីបឡើងវិញ ដែលធានាថាជនជាតិប៉ាឡេស្ទីន នឹងបន្តស្ថិតនៅក្នុងដែនដីរបស់ពួកគេ។

សេចក្តីថ្លែងការណ៍ខាងលើ កើតមានឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា រូបលោក អាចនឹងផ្អាកជំនួយមកកាន់អេហ្ស៉ីប និងហ៊្សកដានី ប្រសិនបើប្រទេសទាំងពីរ បដិសេធធ្វើកិច្ចសហការ ជាមួយផែនការរបស់លោក ដែលចង់ឱ្យសហរដ្ឋអាមេរិកគ្រប់គ្រងហ្កាហ្សា ហើយជម្លៀសជនជាតិប៉ាឡេស្ទីនជាង ២លាននាក់ ចេញទៅកាន់ប្រទេសជិតខាង ទាំងពីរ។

ក្រសួងការបរទេសអេហ្ស៉ីប បានលើកឡើងថា អេហ្ស៉ីបសង្ឃឹមថា នឹងអាចធ្វើកិច្ចសហការជាមួយ រដ្ឋបាលលោក ត្រាំ ជុំវិញបញ្ហានេះ ក្នុងគោលដៅសម្រេចឱ្យបាន ដំណោះស្រាយមួយ ដែលមានយុត្តិធម៌ សម្រាប់បុព្វហេតុប៉ាឡេស្ទីន។ ក្រសួងបានបន្តថា អេហ្ស៉ីបនឹងផ្តល់ផែនការស្ថាបនាហ្កាហ្សាឡើងវិញ ក្នុងរបៀបមួយច្បាស់លាស់និងម៉ឺងម៉ាត់ ដែលធានាថា ជនជាតិប៉ាឡេស្ទីន បន្តស្ថិតក្នុងទឹកដីរបស់ពួកគេ ហើយស្របតាមសិទ្ធិស្របច្បាប់របស់ពួកគេ។

គួរបញ្ជាក់ថា អំឡុងជំនួបជាមួយ លោក ត្រាំ នៅវ៉ាស៉ីនតោនកាលពីថ្ងៃអង្គារ ព្រះមហាក្សត្រហ៊្សកដានី Abdullah II បានមាន បន្ទូលថា អេហ្ស៉ីបនឹងបង្ហាញផែនការមួយ ដែលក្រុមមេដឹកនាំអារ៉ាប់ នឹងពិភាក្សាគ្នាក្នុងកិច្ចប្រជុំនាពេលខាងមុខ។ ក្នុងថ្ងៃដដែល ប្រធានាធិបតីអេហ្ស៉ីប លោក Abdel Fattah al-Sisi ក៏បានទទូចឱ្យមានការស្ថាបនាតំបន់ហ្កាហ្សា ដោយមិនចាំបាច់ត្រូវជម្លៀស ជនជាតិប៉ាឡេស្ទីនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង