លោកជំទាវ អ៊ាត សោភា បញ្ជាក់ពីសារៈសំខាន់នៃកិច្ចការទូត ដើម្បីរក្សាភាពសុខដុមក្នុងទំនាក់ទំនងអន្តរជាតិ និងដោះស្រាយភាពស្មុគស្មាញនៃសាកលលោក

ភ្នំពេញ៖ តាងនាម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាខ្លីក្នុងពិធីជប់លៀងរៀបចំដោយ ឯកឧត្តម Anatoly BOROVIK ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា ក្នុងឱកាសនៃទិវាអ្នកការទូតរុស្ស៊ី កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។
លោកជំទាវ អ៊ាត សោភា បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចការទូតដើម្បីរក្សាភាពសុខដុមក្នុងទំនាក់ទំនងអន្តរជាតិ និងដោះស្រាយភាពស្មុគស្មាញនៃសាកលលោក។ លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដ៏យូរលង់រវាងកម្ពុជា និងរុស្ស៊ី ៕

