**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ


ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋន្រ្តីក្រសួងមហាផ្ទៃ នៅសាលប្រជុំអគារ S ទីស្ដីការក្រសួងមហាផ្ទៃ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ ប្រចាំការ-ឯកឧត្តម-លោកជំទាវ រដ្ឋលេខាធិការ- ឯកឧត្តម-លោកជំទាវ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, អភិបាលរាជធានី-ខេត្ត, អគ្គស្នងការដ្ឋាននគរបាលជាតិ, ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានសម្តែងនូវកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីគ្រប់ជាន់ថ្នាក់ នគរបាលជាតិ មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ ព្រមទាំងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងស្ថានប័ន ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកផ្តល់កិច្ចសហការ គាំទ្រយ៉ាងសកម្ម ធ្វើឱ្យក្រសួងមហាផ្ទៃសម្រេចបាននូវសមិទ្ធផលជូនជាតិបានយ៉ាងច្រើន។

ឆ្លងកាត់តាមការអនុវត្តផែនការយុទ្ធសាស្ត្ររយៈពេលមួយឆ្លាំកន្លងមក ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានបង្ហាញការកត់សម្គាល់ លើចំណុចមួយចំនួន ដូចជា៖ ការពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាកត្តាចម្បង ក្នុងការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ហើយការអនុវត្តនេះបានចូលរួមចំណែក ដល់ការពង្រឹងរដ្ឋបាលសារធារណៈ ឱ្យក្លាយជាស្ថាប័ន្ធទំនើប ខ្លាំងវ័យឆ្លាត និងស្អាតស្អំ ដែលជាស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។

ឯកឧត្តមអភិសន្ដិបណ្ឌិត បន្ដថា ក្នុងឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានសហការជាមួយក្រសួងស្ថានប័ន្ធពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល បន្តពង្រឹងការគាំទ្រ តម្រង់ទិសតាមដានវាយតម្លៃទៅលើការងាររដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាដល់រដ្ឋបាលថ្នាក់ក្រោមជាតិ កាន់តែមានភាពរឹងមាំ ម្ចាស់ការក្នុងការដឹកនាំ គ្រប់គ្រងអនុវត្តតួននាទីភារកិច្ចមុខងារនានាដែលបានផ្ទេរឱ្យទាំងនោះ ព្រមទាំងអាចចាត់ចែង ប្រើប្រាស់ ធនធានមនុស្ស ធនធានហិរញ្ញវត្ថុ សម្រាប់ផ្តល់សេវាសាធារណៈ ឆ្លើយតបទៅនឹង តម្រូវការរបស់ប្រជាពលរដ្ឋ។

នាឱកាសនោះដែរ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មានក្ដីសង្ឃឹមថា អង្គសន្និបាតនឹងចូលរួមផ្ដល់យោបល់ល្អបន្ថែមទៀត ដើម្បីឱ្យក្រសួងមហាផ្ទៃ ទទួលបានធាតុចូលបន្ថែម ក្នុងការរៀបចំយុទ្ធសាស្ដ្រ ដឹកនាំជាបន្ដទៀត។

យោងតាមរបាយការណ៍លទ្ធផល នៃចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ប្រចាំឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ ស្ថិតក្នុងដែនសមត្ថកិច្ចរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤បើទោះបីកម្ពុជា បានទទួលរងឥទ្ធិពលអវិជ្ជមានពីសកលលោក និងក្នុងតំបន់ក្តី ប៉ុន្តែកម្ពុជានៅរក្សាបានសុខសន្តិភាព ការពារបានអធិបតេយ្យជាតិ បូរណភាពទឹកដី រក្សាបាននូវស្ថិរភាព នយោបាយ និងសន្តិសុខផ្ទៃក្នុង ធានាស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ជាក់ស្តែង កម្ពុជាបញ្ចៀសបាននូវអំពើភេរវកម្ម បង្ការ ទប់ស្កាត់ទាន់ពេលវេលានូវឧក្រិដ្ឋកម្មឆ្លងដែន គ្រប់ប្រភេទ និងការប៉ុនប៉ងធ្វើសកម្មភាពបង្កអសន្តិសុខសង្គម ជាពិសេសការធានានូវប្រក្រតីកម្មនៃជីវភាព សង្គម និងស្ថាប័នជាតិ ព្រមទាំងធានាបានសុវត្ថិភាពទាំងស្រុងនូវបណ្តាព្រឹត្តិការណ៍នយោបាយ ព្រឹត្តិការណ៍ ជាតិ-អន្តរជាតិ ក៏ដូចជា បណ្តាគោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ និងបន្តរក្សាបាននូវព្រំដែន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ទន្ទឹមគ្នានេះសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម មានការវិវត្តប្រែប្រួលកាន់តែល្អប្រសើរ ជាលំដាប់ តាមរយៈការចូលរួមក្នុងចលនាអនុវត្តគោលនយោបាយជាតិស្តីពី «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ស្របតាមដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ដែលក្នុងរយៈពេលមួយឆ្នាំ២០២៤ ត្រូវបានចាត់តាំងអនុវត្ត យ៉ាងសស្រាក់សស្រាំ និងផុលផុស៕

អត្ថបទដែលជាប់ទាក់ទង