យុទ្ធនាការសម្រាប់ការបោះឆ្នោត ពាក់កណ្តាលអាណត្តិរបស់ហ្វីលីពីន បានចាប់ផ្តើម ស្របពេលដែលជម្លោះនយោបាយផ្ទុះឡើង

ម៉ានីល៖ យុទ្ធនាការសម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់ប្រទេសហ្វីលីពីន បានចាប់ផ្តើមនៅថ្ងៃទី១១ ខែកុម្ភៈនេះ ស្របពេលដែលជម្លោះនយោបាយផ្ទុះឡើង ខណៈសភាជាន់ទាបហ្វីលីពីន បោះឆ្នោតទម្លាក់អនុប្រធានាធិបតី សារ៉ា ឌូតឺតេ កាលពីសប្តាហ៍មុន។
តាមរយៈការបោះឆ្នោតទម្លាក់នេះ គេឃើញលោកស្រី ឌូទឺតេ ត្រូវបានដកចេញពីមុខតំណែង និងត្រូវបានហាមឃាត់អស់មួយជីវិតពីតំណែងសាធារណៈ។ បញ្ហានេះកើតឡើងចំពេលមានជម្លោះកាន់តែខ្លាំងរវាងលោកស្រី និងប្រធានាធិបតី ហ្វឺឌីណាន់ ម៉ាកូស ជូនៀ ក្រោយអ្នកទាំងពីរបង្កើតសម្ព័ន្ធភាពដ៏ធំ រហូតទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនៅឆ្នាំ២០២២។ ជម្លោះរវាងប្រធានាធិបតី និងអនុប្រធានាធិបតី បានធ្វើឱ្យមានការរំជើបរំជួលក្នុងឆាកនយោបាយហ្វីលីពីន ទន្ទឹមនឹងការឃោសនាបោះឆ្នោតពាក់កណ្តាលអាណត្តិ បានចាប់ផ្តើមឡើង។
លោក ម៉ាកូស ត្រូវបានកំណត់ឱ្យកាន់អំណាចត្រឹមមួយអាណត្តិក្រោមរដ្ឋធម្មនុញ្ញ ខណៈលោកស្រី ឌូទឺតេ នឹងមានសិទ្ធិឈរឈ្មោះនៅឆ្នាំ២០២៨ ប្រសិនបើលោករួចផុតពីការបោះឆ្នោតទម្លាក់តំណែងនៅព្រឹទ្ធសភា។ សម្រាប់លោក ម៉ាកូស ការបោះឆ្នោតត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាការបោះឆ្នោតប្រជាមតិលើការដឹកនាំរបស់លោក ខណៈការស្វែងរកដើម្បីទទួលបានសំឡេងភាគច្រើន ជំរុញរបៀបវារៈនៃរដ្ឋបាលរបស់លោក៕

