សម្តេចតេជោ ហ៊ុន សែន បង្ហើបអំពីផែនការរបស់ក្រុមភេវរក ដែលរៀបចំគម្រោង ចង់ធ្វើឃាតសម្តេចនៅភូមិគ្រឹះនាក្រុងតាខ្មៅ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបានបង្ហើបឱ្យដឹង អំពីផែនការ របស់ក្រុមភេវរក ដែលបានរៀបចំគម្រោង បើប្រាស់យន្តហោះគ្មានមនុស្សបើក បញ្ជាពីចម្ងាយ (Drone) ចង់ធ្វើឃាតសម្តេច នៅភូមិគ្រឹះសម្តេចនាក្រុងតាខ្មៅ។
សម្ដេចបានបង្ហើបបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំង ក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
សម្តេចបញ្ជាក់ថា រាល់ការបញ្ជា និងសកម្មភាពទាំងឡាយ ត្រូវបានសម្តេចក្តោបក្តាប់បានទាំងស្រុង និងមានព័ត៌មានជាក់លាក់ផងដែរ ហើយសម្តេចតេជោ ក៏បានផ្តាំផ្ញើថា កុំឱ្យចង់ប្រហារជីវិតសម្តេច ខណៈនេះជាអំពើភេវរកម្ម ហើយសុំជនបរទេសទាំងឡាយ ប្រយ័ត្នប្រយែងទៅលើការ គាំទ្រទាំងឡាយ នៃសកម្មភាពភេវរកម្ម៕

