**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

ឯកឧត្តម ប៉ែន បូណា៖ យុវជនជាវ័យដែលត្រូវប្រមូលចំណេះជំនាញដើម្បីសម្រួចខ្លួនក្លាយជាមូលធនមនុស្ស

ភ្នំពេញ៖ យុវជនមិនគួរចំណាយពេលឥតប្រយោជន៍ជាមួយបណ្តាញទំនាក់ទំនងសង្គម (ហ្វេសប៊ុក ឬតិកតុក…) ច្រើនពេកទេ ពីព្រោះក្មួយៗស្ថិតនៅក្នុងវ័យដែលត្រូវខិតខំចាប់យកឱកាសប្រមូលចំណេះជំនាញដាក់ក្នុងខ្លួនដើម្បីសម្រួចសមត្ថភាពរបស់ខ្លួនដោយសម្លឹងឆ្ពោះទៅគោលដៅដែលយើងចង់បាន។

នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាឱកាសអញ្ជើញផ្តល់បាឋកថា ស្ដីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យអង្គរ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត សុខ តុញ អនុប្រធានក្រុមប្រឹក្សានៃសាកលវិទ្យាល័យអង្គរ លោក លោកស្រី ជាសាស្ត្រាចារ្យ និងនិស្សិតសរុបចំនួនជាង ៣០០នាក់។

ឯកឧត្តមបន្តទៀតថា ខុសពីយុវជនជំនាន់មុនដែលបាត់បង់ឱកាសដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍ យុវជនជំនាន់នេះសម្បូរឱកាសណាស់ ដូច្នេះ ក្មួយៗត្រូវតែចាប់យកឱ្យបាន។

បើតាមឯកឧត្តម ប៉ែន បូណា ឱកាសដែលយុវជនយើងមានបច្ចុប្បន្នគឺ សុខសន្តិភាព ស្ថិរភាពនយោបាយ ការរីកលូតលាស់នៃបច្ចេកវិទ្យា មានសាលារៀន មានសម្ភារៈសិក្សា អាហារសម្បូរបែប ហេដ្ឋារចនាសម្ព័ន្ធសង្គម ដែលជាអំណោយផលដល់ការសិក្សា។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានរម្លឹកអំពីការលំបាករបស់យុវជនជំនាន់មុនដោយលើកយកបទពិសោធផ្ទាល់ខ្លួនមកបញ្ជាក់ថា ក្នុងសម័យសង្គ្រាម ពិសេសរបបប៉ុល ពត កុមារមិនត្រឹមតែគ្មានសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានគេប្រើឱ្យធ្វើការហួសកម្លាំងដោយគ្មានអាហារគ្រប់គ្រាន់។ ក្រោយឆ្នាំ១៩៧៩ ការសិក្សាបានចាប់ផ្តើមក្នុងស្ថានភាពដ៏លំបាកលំបិនដោយខ្វះខាតគ្រប់បែបយ៉ាង។

បើតាមឯកឧត្តម ប៉ែន បូណា អ្នករៀនជំនាន់នោះប្រើធ្យូងចង្ក្រានបាយធ្វើជាដីសដោយសរសេរលើក្តាបន្ទះ ខណៈគ្រូសរសេរលើជញ្ជាំងព្រះវិហារឬជញ្ជាំងផ្ទះជាដើម។ ប៉ុន្តែ ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ប្រទេសយើងបានអភិវឌ្ឍហួសពីការរំពឹងទុក ដូចដែលយើងបានឃើញបច្ចុប្បន្ន។

ឯកឧត្តម ប៉ែន បូណា បន្តថា យុវជនជំនាន់មុន ថ្វីត្បិតតែគ្មានឱកាសច្រើនដូចបច្ចុប្បន្ន ប៉ុន្តែ ពួកគេខិតខំតស៊ូពុះពារគ្រប់បែបយ៉ាងដោយមានការតាំងចិត្តយ៉ាងមុតមាំក្នុងការរៀនសូត្រ។

ទាញចេញពីបទពិសោធទាំងនេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូបានរំលេចឱ្យឃើញពីការផ្លាស់ប្តូររបស់ប្រទេសកម្ពុជាដូចមេឃនិងដី ដែលអនុញ្ញាតឱ្យយុវជនជំនាន់នេះរស់ក្នុងបរិយាកាសពោរពេញដោយឱកាសនិងអំណោយផល។ ក្នុងន័យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានផ្តាំផ្ញើឱ្យក្មួយៗនិស្សិតត្រូវតែចាប់យកឱកាសនេះឱ្យបាន ហើយធ្វើខ្លួនឱ្យទៅជាមូលធនមនុស្សដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់តាមការគ្រោងទុកដោយមោទនភាពរបស់រាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង