រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ណែនាំកងកម្លាំងការពារអ៊ីស្រាអែល រៀបចំផែនការដើម្បីលើកទឹកចិត្ត ប្រជាជនប៉ាឡេស្ទីនឱ្យធ្វើចំណាកស្រុក ចេញពីតំបន់ Gaza

បរទេស៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz បានណែនាំកងកម្លាំងការពារអ៊ីស្រាអែល ហៅកាត់ថា IDF ឱ្យរៀបចំផែនការមួយដើម្បីលើកទឹកចិត្ត ប្រជាជនប៉ាឡេស្ទីនឱ្យធ្វើចំណាកស្រុក ចេញពីតំបន់ Gaza។
យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីរូបនេះដដែលក៏បានស្នើផងដែរថា ជនភៀសខ្លួនគួរតែត្រូវបានទទួលយក ដោយបណ្តាប្រទេសអ៊ឺរ៉ុបដែលប្រឆាំងនឹង សកម្មភាពយោធារបស់ក្រុងយេរូសាឡឹមខាងលិច នៅក្នុងចំនួនណាមួយ។
លោកKatz បាននិយាយទៀតដែរថា បែបនេះវានឹងអាចបង្ហាញពី ការលាក់ពុត របស់ពួកគេ ប្រសិនបើប្រទេសទាំងនេះបដិសេធ មិនទទួលយកពលរដ្ឋទាំងនោះ ។
ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីការ កត់សម្គាល់របស់ប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងកាន់កាប់តំបន់ Gaza Strip ព្រមទាំងទទួលបន្ទុកលើការកសាងឡើងវិញផង។
លោកបានបន្ថែមថា ប្រជាជនប៉ាឡេស្ទីន ដែលរស់នៅទីនោះគួរតែចាកចេញ និងដើម្បីត្រូវបានផ្តល់ជួយគាំទ្រដោយ ប្រទេស ជិតខាងដែលមានទ្រព្យសម្បត្តិច្រើន៕
