**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

បញ្ជាការដ្ឋានរថក្រោះ រថពាសដែក កងទ័ពជើងគោក បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញអ្នកឯកទេស ប្រើប្រាស់រថក្រោះ រថពាសដែក និងបំប៉នជំនាញអ្នកបើកបរ អ្នកបាញ់កាំភ្លើងលើរថក្រោះ ប្រចាំឆ្នាំ២០២៤

ភ្នំពេញ៖ នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីបញ្ជាការដ្ឋានរថក្រោះ រថពាសដែក កងទ័ពជើងគោក បានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញអ្នកឯកទេស ប្រើប្រាស់រថក្រោះ រថពាសដែក និងបំប៉នជំនាញអ្នកបើកបរ អ្នកបាញ់កាំភ្លើងលើរថក្រោះ(ARMY GAME) ប្រចាំឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរង ជានាយសេនាធិការ បញ្ជាការដ្ឋាន កងទ័ពជើងគោក តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក។

ថ្លែងក្នុងពិធីនេះឧត្ដមសេនីយ៍ឯក ហួត ឈាង បានមានប្រសាសន៍ថា កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សសម្រាប់កងទ័ពគឺសំខាន់បំផុត ក្នុងការធ្វើកំណែទំរង់កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាព ជំនាញ វិជ្ជាជីវៈ ដល់យោធិន ដើម្បីធានា ខឿនការពារជាតិ និងប្រជាជនប្រកបដោយប្រសិទ្ធភាព ការពារអតិបតេយ្យភាព បូរណភាពទឹកដី សន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការអភិវឌ្ឍន៍គ្រប់វិស័យ ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្រ្តការពារជាតិ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យទទួលបានជោគជ័យ ។

ឯកឧត្តម បានបន្តទៀតថា បច្ចុប្បន្នការងារហ្វឹកហ្វឺនត្រូវបានចាត់ទុកជាការងារអាទិភាពចាំបាច់បំផុតដែលត្រូវដំណើរការជាបន្តបន្ទាប់ដូចភ្លៀងរលឹម តាមរយៈការផ្តល់ចំណេះដឹង ចំណេះធ្វើពិតប្រាកដល់យោធិនវ័យក្មេងបន្តវេនជំនាន់ក្រោយ។

មិនតែប៉ុណ្ណោះយោធិនគ្រប់រូបត្រូវគោរពឱ្យបានម៉ឺងម៉ាត់បំផុត នូវប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឺមសារ៥ចំណុចដូចខាងក្រោម៖
១-កងទ័ពត្រូវតែកងទ័ពដែលមានវិជ្ជាជីវៈខ្ពស់ ដោយដាច់ខាតស្មោះត្រង់ចំពោះជាតិមាតុភូមិ និងប្រជាជន និងយកអស់ស្មារតីគោរពឱ្យបានម៉ឺងម៉ាត់ នូវរាល់បទប្បញ្ញាតិ សារាចរណែនាំ លក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ បទដ្ឋានគតិយុត្ត ប្រកាន់ខ្ជាប់ប្រពៃណី និងសេចក្តីថ្លៃថ្នូរ របស់កងយោធពលខេមរភូមិន្ទ និងក្លាយជាកម្លាំងពិត ដើម្បីការពារជាតិ មាតុភូមិ និងប្រជាជន។
២-គ្រប់អង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់បំផុតលើការប្រើប្រាស់កម្លាំង ធនធាន និងទ្រព្យសម្បត្តិរបស់អង្គភាពឱ្យបានស្ថិរភាព និងមានប្រសិទ្ធភាព ពោលគឺសូមប្រើប្រាស់កម្លាំង ឱ្យសមស្របទៅ និងតម្រូវការជំនាញ និងសូមគ្រប់គ្រងថែរក្សាគ្រឿងនិងសព្វាវុធ បរិក្ខាយោធាគ្រប់បែបយ៉ាង ព្រមទាំងស្បៀងអាហារជាដើម ឱ្យបានត្រឹមត្រូវតាមលក្វណៈបច្ចេកទេស គង់វង្ស និងគ្រប់គ្រាន់។
៣-គ្រប់អង្គភាពទាំងអស់ ត្រូវបន្តពង្រឹងការហ្វឹកហ្វឺន រៀនសូត្រ និងការកសាងប្រភពធនធានមនុស្ស ទាំងបរិមាណ និងគុណភាព ដើម្បីបម្រើការពារជាតិឱ្យមានប្រសិទ្ធភាព។
៤-អង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់ត្រៀមកម្លាំង មធ្យោបាយ និងសម្ភារគ្រប់បែបយ៉ាង ដើម្បីចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលមានគ្រោះភ័យជាយថាហេតុណាមួយ ដោយស្មារតី បុរេសកម្ម ព្រមទាំងសហការឱ្យបានស្អិតរមួតជាមួយនឹងអាជ្ញាធរដែនដី និងក្រសួងពាក់ព័ន្ធ។
៥-ត្រូវយកចិត្តទុកដាក់ការងារធានាកិច្ចការភស្តុភារ និងសុខាភិបាលក្នុងកងទ័ព ដើម្បីធានាជីវភាពរស់នៅ និងសុខភាពរបស់កងទ័ពរបស់យើងឱ្យបានកាន់តែល្អប្រសើរ ។
ត្រូវយកចិត្តទុកដាក់អប់រំចិត្តសាស្ត្រដល់កងកម្លាំងជាប្រចាំ និងខិតខំដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ លើកស្ទួយជីវភាពដល់អង្គភាព។

ជាចុងបញ្ចប់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហួត ឈាង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដ៏ល្អនេះ ដោយកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តមមេបញ្ជាការ បញ្ជាការដ្ឋានរថក្រោះ រថពាសដែក កងទ័ពជើងគោក និងស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ បានសហការគ្នា ធ្វើឱ្យវគ្គហ្វឹកហ្វឺនដំណើរការ និងបញ្ចប់តាម ផែនការកំណត់។

នៅក្នុងសន្ទរកថាស្វាគមន៍ និងរបាយការណ៍បិទវគ្គរបស់ឧត្តមសេនីយ៍ត្រី កុយ សិរីវុឌ្ឍី មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានរថក្រោះ រថពាសដែក កងទ័ពជើងគោក បានអោយដឹងថារយៈបើកវគ្គនិងបិទវគ្គហ្វឹកហ្វឺនដោយប្រើរយៈពេល០៣ខែស្មើនិង៩១ថ្ងៃដោយមានសិក្ខាកាមសរុបចំនួន១០១នាក់ ក្នុងនោះសិក្ខាកាមនារីចំនួន៣នាក់ផងដែរ។

តាមរបាយការណ៍នាយផ្នែកបុគ្គលិកក្រោយពេលបញ្ចប់ការងារហ្វឹកហ្វឺនរៀនសូត្រ ក្រុមការងារបានវាយតម្លៃ បូកសរុបលទ្ធផល ដូចខាងក្រោម៖ ក្នុងនោះសិក្ខាកាមទទួលបាន
-បណ្ណ័សរសើរចំនួន ៨រូប
-លិខិតសរសើរចំនួន ៧រូប
-និងបំពាក់គ្រឿងឥស្សិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនាចំនួន ៥រូប ៕

អត្ថបទដែលជាប់ទាក់ទង