នាយករដ្ឋមន្ត្រី៖ កម្ពុជា មិនត្រឹមតែធានាបានស្ថិរភាពសេដ្ឋកិច្ចចំណូលពន្ធ និងប្រាក់រៀលប៉ុណ្ណោះនោះទេ ថែមទាំងបានដំឡើងប្រាក់ខែជូនមន្ត្រីរាជការរៀងរាល់ឆ្នាំ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជាមិនត្រឹមតែធានាបាននូវស្ថិរភាពសេដ្ឋកិច្ចចំណូលពន្ធ និងប្រាក់រៀលប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងបានដំឡើងប្រាក់ខែជូនមន្ត្រីរាជការទាំងអស់ជារៀងរាល់ឆ្នាំថែមទៀត ។
ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ (២០២០-២០២៤) និងលើកទិសដៅការងារបន្តរបស់ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី៦ កុម្ភៈនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ថវិការបស់រាជរដ្ឋាភិបាលមានគ្រប់គ្រាន់ សម្រាប់បើកជូនមន្រ្ដីរាជការ និងគ្រប់គ្រាន់សម្រាប់ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំដល់មន្រ្ដីរាជការផងដែរ។
សម្តេចធិបតី បានអះអាងថា រដ្ឋមានថវិកាគ្រប់គ្រាន់សម្រាប់បើក ប្រាក់បៀវត្សជូនមន្រ្តីរាជការ ដោយក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះរដ្ឋបានដំឡើងប្រាក់ខែជូនដល់ មន្រ្តីគ្រប់ៗគ្នាផងដែរ ៕

