**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

រដ្ឋមន្ត្រីការបរទេសសិង្ហបុរី និយាយថា សហរដ្ឋអាមេរិកទំនងជាមិនចាត់វិធានការពន្ធគយផ្ទាល់ លើទំនិញរបស់សិង្ហបុរីនោះទេ

សិង្ហបុរី៖ រដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក Vivian Balakrishnan បាននិយាយថា សហរដ្ឋអាមេរិកទំនងជាមិនចាត់វិធានការពន្ធគយផ្ទាល់លើទំនិញរបស់សិង្ហបុរីនោះទេ ប៉ុន្តែសិង្ហបុរីនឹងនៅតែទទួលរងផលប៉ះពាល់ដោយប្រយោលពីវិធានការពន្ធគយដែលធ្វើឡើងដោយលោក ត្រាំ។ នេះបើយោងតាមកាសែត Channel News Asia។
ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសរូបនេះបានធ្វើឡើងខណៈពេលដែលគាត់ឆ្លើយតបទៅនឹងសំណួរនៅសភាជាតិនៅថ្ងៃអង្គារសប្តាហ៍នេះអំពីផលប៉ះពាល់នៃការដកហូតពន្ធគយរបស់សហរដ្ឋអាមេរិកលើប្រទេសកាណាដា ម៉ិកស៊ិក និងចិន។

ប្រធានាធិបតីអាមេរិកលោក ដូណល់ ត្រាំ បានប្រកាសចាត់វិធានការពន្ធគយកាលពីថ្ងៃសៅរ៍ ប៉ុន្តែនៅថ្ងៃអង្គារសប្តាហ៍នេះបានយល់ព្រមផ្អាកការអនុវត្តរយៈពេល ៣០ថ្ងៃសម្រាប់ប្រទេសកាណាដា និងម៉ិកស៊ិក ជាថ្នូរនឹងសម្បទានលើការអនុវត្តកិច្ចការព្រំដែន និងឧក្រិដ្ឋកម្ម។ ទន្ទឹមនឹងនេះដែរ ប្រទេសចិនបានសងសឹកជាមួយនឹងពន្ធពី ១០ភាគរយទៅ ១៥ភាគរយលើទំនិញមួយចំនួនរបស់អាមេរិក។ ពន្ធទាំងនេះនឹងចូលជាធរមាននៅថ្ងៃទី១០ ខែកុម្ភៈ។

កាសែត Channel News Asia បានរាយការណ៍ថា លោករដ្ឋមន្ត្រី Balakrishnan បាននិយាយថា ពន្ធគយនានានិងពន្ធគយដែលកំពុងលេចវត្តមានឡើងនេះនឹងកើតមានពិតប្រាកដនៅថ្ងៃខាងមុខ។
គាត់បានថ្លែងថា៖ «ខ្ញុំនឹងប្រថុយនិយាយថា ខ្ញុំមិនរំពឹងថា យើងស្ថិតក្នុងបញ្ជីទទួលរងវិធានការដកហូតពន្ធគយដោយផ្ទាល់ទេ ពីព្រោះ សហរដ្ឋអាមេរិកមានអតិរេកពាណិជ្ជកម្មជាមួយយើង»។

អតិរេកពាណិជ្ជកម្មមានន័យថា បរិមាណទំនិញនិងសេវាកម្មដែលសិង្ហបុរីនាំចូលពីអាមេរិកមានបរិមាណលើទំនិញនិងសេវាកម្មដែលសិង្ហបុរីនាំចេញទៅសហរដ្ឋអាមេរិក។
លោក Balakrishnan បាននិយាយថា ប៉ុន្តែសិង្ហបុរីនឹងនៅតែរងផលប៉ះពាល់ពីការដកហូតពន្ធលើប្រទេសផ្សេងទៀតដែលប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល និងពាណិជ្ជកម្មពិភពលោកពីព្រោះសេដ្ឋកិច្ចរបស់យើងមានទំហំតូច និងបើកចំហ ដោយពាណិជ្ជកម្មមានទំហំធំក្នុងផលិតផលក្នុងស្រុកសរុបរបស់ប្រទេសសិង្ហបុរី។

លោកបានបន្ថែមថា ប្រទេសសិង្ហបុរីនិងសហរដ្ឋអាមេរិករីករាយនឹងភាពជាដៃគូដ៏សំខាន់ ពហុភាគី និងយូរអង្វែង ដែលមានអាយុកាល ៦០ឆ្នាំមកហើយស្ថិតគ្រោមរដ្ឋាភិបាលអាមេរិកដែលគ្រប់គ្រងដោយទាំងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ។ នេះបើយោងតាមកាសែ Channel News Asia៕

អត្ថបទដែលជាប់ទាក់ទង