ជនសង្ស័យ ៨នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ចាម ចាប់ខ្លួនជាបន្តបន្ទាប់ក្នុងករណីបទល្មើសគ្រឿងញៀន

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលជំនាញគ្រឿងញៀន ខេត្តកំពង់ចាម បានធ្វើការស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនជនសង្ស័យបានចំនួន ៨នាក់ដកហូតវត្ថុតាង មួយចំនួនក្នុងបទល្មើសគ្រឿងញៀន។ ប្រតិបត្តិការនេះសមត្ថកិច្ចបានធ្វើឡើង កាលពីថ្ងៃទី២ ខែកុម្ភៈឆ្នាំ ២០២៥ នៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរខេត្តកំពង់ចាម ។

