**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១

ឯកឧត្ដម វង្សី វិស្សុត៖ កម្ពុជានិងជប៉ុនបានកសាងទំនាក់ទំនងយ៉ាងស្អិតល្មួត ដោយផ្អែកលើការទុកចិត្តគ្នាទៅវិញទៅមក

ភ្នំពេញ៖ ឯកឧត្ដម វង្សី វិស្សុត បានដឹកនាំគណៈប្រតិភូនៃទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយលោក Murakami Seiichiro រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង និងទូរគមនាគមន៍ជប៉ុន ក្នុងដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន។

ឯកឧត្ដម វង្សី វិស្សុត បានបញ្ជាក់ថា កម្ពុជានិងជប៉ុនបានកសាងទំនាក់ទំនងយ៉ាងស្អិតល្មួត ដោយផ្អែកលើការទុកចិត្តគ្នាទៅវិញទៅមក។ ជាក់ស្តែងឆ្នាំ២០២៥នេះ គឺជាខួបលើកទី៧២នៃការបង្កើតទំនាក់ទំនងការទូតរវាងជប៉ុននិងកម្ពុជា ហើយទំនាក់ទំនងនៃប្រទេសទាំងពីរត្រូវបានដំឡើងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ។

ឯកឧត្ដមបានគូសបញ្ជាក់ថា ប្រទេសជប៉ុនស្ថិតក្នុងចំណោមប្រទេសដំបូងគេ ដែលបានទទួលស្គាល់ឯករាជ្យភាពរបស់ប្រទេសកម្ពុជា ក្រោយពីកម្ពុជាទទួលបានឯករាជ្យភាពពេញលេញ។ លើសពីនេះ ជប៉ុនគឺជាដៃគូយ៉ាងសំខាន់ក្នុងការជួយកសាងនិងស្តារសន្តិភាពនៅកម្ពុជានៅគ្រប់ដំណាក់កាលរួមមាន ដំណាក់កាលទី១ ការកសាងសន្តិភាព ដំណាក់កាលទី២ ការរក្សាសន្តិភាព ដំណាក់កាលទី៣ ការស្តារនីតិសម្បទាឡើងវិញ និងដំណាក់កាលទី៤ ការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្ន។តាមរយៈទំនាក់ទំនងដ៏ស្អិតល្មួតនេះ ប្រទេសជប៉ុននិងប្រជាជនជប៉ុនតែងតែស្ថិតនៅក្នុងបេះដូងរបស់ប្រជាជនកម្ពុជាជានិច្ច។

ក្នុងកិច្ចពិភាក្សាដ៏សំខាន់នេះ ឯកឧត្ដម វង្សី វិស្សុត បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាបានប្តេជ្ញាជំរុញការកែទម្រង់អភិបាលកិច្ចលើការដ្ឋានសំខាន់ៗ រួមមាន៖ ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់ប្រព័ន្ធច្បាប់ និងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ជាដើម។ ក្នុងនោះទីស្តីការគណៈរដ្ឋមន្ត្រីជាស្ថាប័នស្នូលទទួលបន្ទុកក្នុងការដ្ឋានកែទម្រង់ច្បាប់ និងការតាមដាននិងវាយតម្លៃការអនុវត្តគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ហើយឯកឧត្ដម វង្សី វិស្សុត បានបង្ហាញនូវការស្វាគមន៍ចំពោះកិច្ចសហការនិងការគាំទ្រនានាដែលក្រសួងកិច្ចការផ្ទៃក្នុង និងទូរគមនាគមន៍ជប៉ុន អាចផ្តល់ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ពិសេសដល់ទីស្ដីការគណៈរដ្ឋមន្ត្រី។

ក្នុងស្មារតីបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត លោក Murakami Seiichiro បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានចែករំលែកចំណេះដឹង និងបទពិសោធមួយចំនួន និងបានបង្ហាញជំហរស្វាគមន៍និងគាំទ្រដល់ដំណើរការអនុវត្តការដ្ឋានកែទម្រង់សំខាន់ៗពាក់ព័ន្ធ ជាពិសេសលើការងារកែទម្រង់ច្បាប់ ការងារតាមដាននិងវាយតម្លៃការអនុវត្តគោលនយោបាយនិងយុទ្ធសាស្ត្រ និងការវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល ដែលការដ្ឋានការងារទាំងនេះក៏ជាមុខងារ និងតួនាទីរបស់ក្រសួងកិច្ចការផ្ទៃក្នុង និងទូរគមនាគមន៍ជប៉ុនផងដែរ។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុននេះ ឯកឧត្ដម វង្សី វិស្សុត នឹងបន្តជួបជាមួយថ្នាក់ដឹកនាំសំខាន់ៗផ្សេងទៀតនៃប្រទេសជប៉ុន រួមមាន៖ ១.លោក Hayashi Yoshimas រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី, ២.លោក KIUCHI Minoru រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសន្តិសុខសេដ្ឋកិច្ច, ៣.លោក Miyaji Takuma អនុរដ្ឋមន្ត្រីក្រសួងការបរទេស, ៤.លោក TANAKA Akihiko ប្រធាន JICA, ៥.លោក Ishiguro Norihiko ប្រធាន JETRO, ៦.លោក Kumura Takashi អភិបាលខេត្ត Kumamoto និងថ្នាក់ដឹកនាំមួយចំនួនទៀត ដើម្បី៖ (១) សិក្សាអំពីប្រព័ន្ធអភិបាលកិច្ចជប៉ុន ជាពិសេសពិភាក្សា ផ្លាស់ប្តូរបទពិសោធ និងចំណេះដឹងពាក់ព័ន្ធការពង្រឹងមុខងារ និងភារកិច្ចរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងនាមជាសេនាធិការដ៏សំខាន់មួយរបស់នាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី, (២) សិក្សាស្វែងយល់អំពីគោលនយោបាយសំខាន់ៗពាក់ព័ន្ធនឹងវិស័យរដ្ឋបាល ច្បាប់ ការតាមដាននិងវាយតម្លៃការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល និងទិដ្ឋភាពពាក់ព័ន្ធមួយចំនួនទៀត និង(៣)ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតល្មួត សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍ និងទំនាក់ទំនងប្រជាជននិងប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង