**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

អាមេរិក នឹងចាត់វិធានការចាំបាច់ បើប៉ាណាម៉ា មិនព្រមបិទបញ្ចប់ជាបន្ទាន់នូវអ្វីដែលលោក ត្រាំ មើលឃើញថាឥទ្ធិពល និងការគ្រប់គ្រងរបស់ចិនលើព្រែកជីកប៉ាណាម៉ា

PANAMA ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ បានព្រមានប្រធានាធិបតីប៉ាណាម៉ា លោក Jose Raul Mulino ថាសហរដ្ឋអាមេរិកនឹងចាត់វិធានការចាំបាច់ ប្រសិនបើប៉ាណាម៉ា មិនព្រមធ្វើសកម្មភាពបិទបញ្ចប់ជាបន្ទាន់នូវអ្វីដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ មើលឃើញថាឥទ្ធិពល និងការគ្រប់គ្រងរបស់ចិនលើព្រែកជីកប៉ាណាម៉ា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថាលោក Rubio បានបញ្ជូនសារមួយរបស់លោក ត្រាំ ដែលថាវត្តមានរបស់ចិនតាមរយៈក្រុមហ៊ុនមួយ ចុះបញ្ជីក្នុងទីក្រុងហុងកុង ដែលកំពុងធ្វើប្រតិបត្តិការលើកំពង់ផែចំនួន២ នៅក្បែរព្រែកជីកប៉ាណាម៉ា នោះគឺជាការគំរាមកំហែងដល់ផ្លូវទឹក និងបានរំលោភបំពានលើសន្ធិសញ្ញារវាងសហរដ្ឋអាមេរិក និងប៉ាណាម៉ា។ «លោករដ្ឋមន្ត្រីការបរទេស Rubio បានបញ្ជាក់ច្បាស់ៗថាស្ថានភាពដូចសព្វថ្ងៃគឺមិនអាចទទួលយកបានឡើយ ហើយប្រសិនបើមិនមានការផ្លាស់ប្ដូរទេ នោះវានឹងតម្រូវឱ្យសហរដ្ឋអាមេរិកត្រូវតែចាត់វិធានការចាំបាច់ នានា ដើម្បីការពារសិទ្ធិរបស់ខ្លួនក្រោមសន្ធិសញ្ញា»។ នេះជាការគូសបញ្ជាក់របស់លោកស្រី Bruce ដោយមិនបានបញ្ជាក់ថាតើសហរដ្ឋអាមេរិកនឹងចាត់វិធានការ ឬក៏សងសឹកបែបណា នោះទេ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានគំរាមថានឹងដណ្ដើមគ្រប់គ្រងព្រែកជីកប៉ាណាម៉ាឡើងវិញ ដោយសំអាងថាចិនកំពុងគ្រប់គ្រងលើព្រែកជីកនេះដែលត្រូវបានសហរដ្ឋអាមេរិកកសាងនៅដើមស.វទី២០ និងបាន ប្រគល់ឱ្យប៉ាណាម៉ាគ្រប់គ្រងនៅឆ្នាំ១៩៩៩។ ប្រធានាធិបតីប៉ាណាម៉ា លោក Jose Raul Mulino បានច្រានចោលការអះអាងបែបនេះ។ ប៉ុន្តែ នៅក្រោយជំនួបជាមួយលោក Rubio ក្នុងទីក្រុង Panama City លោក Mulino បានបង្ហាញសញ្ញាថារូបលោកនឹងពិនិត្យឡើងវិញលើកិច្ចព្រមព្រៀងដែលមានពាក់ព័ន្ធជាមួយចិន រួមទាំងក្រុមហ៊ុនចិន ហើយបានប្រកាសពីការធ្វើកិច្ចសហប្រតិបតិ្តការជាមួយសហរដ្ឋអាមេរិក ស្ដីពី ជនអន្តោប្រវេសន៍។ យ៉ាងណាក៏ដោយ លោក Mulino នៅតែបញ្ជាក់ឡើងវិញពីអធិបតេយ្យរបស់ប៉ាណាម៉ាលើព្រែកជីកប៉ាណាម៉ា ដែលជាផ្លូវទឹកដ៏មមាញឹកខ្លាំងបំផុតទី២នៅលើពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង