**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី

នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ យើងទាំងអស់គ្នាត្រូវពង្រឹងស្មារតីស្រឡាញ់សន្តិភាព និងការពារសន្តិភាព ដែលរកបានដោយលំបាក ឱ្យគង់វង្ស ដោយមិនឱ្យជនណា ឬកម្លាំងណាមកបំផ្លាញបានឡើយ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនាយទាហានបរិញ្ញាបត្រភាសាចិនជំនាន់ទី៣ និងវគ្គបណ្តុះបណ្តាលនាយទាហានបឋមជំនាន់ទី១ ដែលពិធីនេះបានរៀបចំឡើងនៅវិទ្យាស្ថាននាយទាហានចម្រុះ ព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។

មានមតិក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថាននាយទាហានចម្រុះ ដែលបានសហការល្អជាមួយភាគីមិត្តចិន ទីចាត់ការហ្វឹកហ្វឺន ក្រសួងអប់រំ យុវជន និងកីឡា និងបណ្តាស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំឯកសារ កម្មវិធីសិក្សា សម្ភារៈឧបទេសសិក្សា សម្រាប់បណ្តុះបណ្តាលវគ្គទាំងពីរនេះតាមផែនការកំណត់។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអរគុណចំពោះ បក្ស រដ្ឋ និងប្រជាជនចិន ដែលជានិច្ចកាលតែងបានជួយឧបត្ថម្ភគាំទ្រដល់កម្ពុជាទាំងសម្ភារៈ ថវិកា ក្នុងនោះកងទ័ពរំដោះប្រជាជនចិន បានជួយដល់កងយោធពលខេមរភូមិន្ទ ទាំងការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ពិសេស នៅវិទ្យាស្ថាននាយទាហានចម្រុះ ។

ទន្ទឹមនេះ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានលើកឡើងពីការយកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ ឈរលើស្មារតីជាតិនិយម ដើម្បីឱ្យកងយោធពលខេមរភូមិន្ទ ក្លាយជាកងកម្លាំងទំនើប រៀបរយ និងមានវិជ្ជាជីវៈ ឆ្លើយតបបានគ្រប់ស្ថានការណ៍ក្នុងបរិបទនៃការអភិវឌ្ឍបច្ចេកវិទ្យាទំនើប។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានបញ្ជាក់ថា ដើម្បីឱ្យស្របទៅនឹងសភាពការណ៍ពិភពលោក និងតំបន់ដែលកំពុងវិវឌ្ឍន៍ឥតឈប់ឈរ ទាំងយុទ្ធវិធី និងបច្ចេកវិទ្យា ទាមទារឱ្យកងយោធពលខេមរភូមិន្ទ ត្រូវតែទំនើប គឺ«ទំនើបទាំងមនុស្ស និងសម្ភារៈ»។ ដូច្នេះកងយោធពលខេមរភូមិន្ទ ប្តេជ្ញាបន្តកំណែទម្រង់ដោយឥតរាថយទោះជួបឧបសគ្គយ៉ាងណាក្តី។

នៅចំពោះមុខសិក្ខាកាម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានរម្លឹកពីប្រវត្តិសាស្ត្រកម្ពុជា ដែលធ្លាប់ភ្លក់រសជាតិការឈឺចាប់ដោយសារសង្គ្រាម វិនាសព្រាត់ប្រាសជាច្រើនទសវត្សរ៍ និងការទទួលបានសុខសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាវីរៈបុរសសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍។

«សន្តិភាពដែលកម្ពុជាទទួលបាននេះដោយលំបាក និងកំពុងត្រូវគំរាមកំហែងពីពួកក្បត់ជាតិ ជ្រុលនិយមមួយក្តាប់តូច ហេតុនេះយើងទាំងអស់គ្នាត្រូវពង្រឹងស្មារតីស្រឡាញ់សន្តិភាព និងការពារសន្តិភាព ដែលរកបានមកដោយលំបាកនេះឱ្យគង់វង្ស ដោយមិនឱ្យជនណា ឬកម្លាំងណាមកបំផ្លាញសន្តិភាពនេះបានឡើយ»។ នេះជាការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ។

នៅទីបញ្ចប់ នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកអស់កម្លាំងកាយចិត្ត តស៊ូ ពុះពាររាល់ការលំបាក ក្នុងការហ្វឹកហ្វឺន រៀនសូត្រ ក្រេបជញ្ជក់រាល់ខ្លឹមសារមេរៀនដែលយោធាចារ្យបានបង្រៀន និងស្វែងយល់បទពិសោធន៍កន្លងមក ដើម្បីបង្កើនសមត្ថភាពយល់ដឹងរបស់ខ្លួន និងឈានទៅទទួលជោគជ័យនៅពេលបញ្ចប់វគ្គ៕ 

អត្ថបទដែលជាប់ទាក់ទង