សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គនាយក និងជានាយកប្រតិបត្តិក្រុមហ៊ុន JT international ចូលជួបសម្ដែងការគួរសម

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោក អេឌី ពីរ៉ាត (Eddy Pirard) អគ្គនាយក និងជានាយកប្រតិបត្តិក្រុមហ៊ុន JT international ចូលជួបសម្ដែងការគួរសមនៅ វិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

