សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ដែលបានរួមភេទជាមួយអនីតិជនក្រោម១៥ឆ្នាំ ក្នុងបន្ទប់ផ្ទះជនរងគ្រោះ ក្នុងភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ

ភ្នំពេញ៖ យោងតាមការរៀបរាប់របស់ជនរងគ្រោះបានប្រាប់សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ជនរងគ្រោះបានស្គាល់នឹងស្រលាញ់គ្នាជាមួយជនសង្ស័យឈ្មោះគីប៑ុនហេង អាយុ១៦ឆ្នាំ តាមរយៈលេងឆាតតាម feacbook។
លុះមកដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង២៣និង៣០នាទី នៅពេលម្តាយឪពុកជនរងគ្រោះមិននៅផ្ទះ ជនរងគ្រោះបានឆាតទៅជនសង្ស័យដោយប្រាប់ថាមិនហ៊ានដេកនៅម្នាក់ឯង ហើយជនរងគ្រោះក៏បានបបួលជនសង្ស័យឲ្យមកដេកជាមួយខ្លួនបានជាគ្នា ពេលនោះជនសង្ស័យក៏បានជិះកង់ទៅផ្ទះជនរងគ្រោះតាមការហៅរបស់ជនរងគ្រោះ។លុះជិះកង់មកដល់ផ្ទះជនរងគ្រោះ ជនសង្ស័យក៏បានចូលទៅដេកលេងនៅក្នុងបន្ទប់ផ្ទះជនរងគ្រោះតែពីរនាក់ ហើយក្រោយមកក៏បានព្រមព្រៀងរួមភេទជាមួយគ្នារហូតបានសម្រេចម្តង។ លុះមកដល់វេលាម៉ោង០៤និង០០នាទីទាបភ្លឺ ឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ក៏ស្រាប់តែឪពុកម្តាយជនរងគ្រោះបានត្រឡប់មកដល់ផ្ទះវិញ ក៏បានរុញទ្វាឃើញជនសង្ស័យនិងជនរងគ្រោះកំពុងដេកនៅក្នុងបន្ទប់តែពីរនាក់ រួចហើយបានចាប់ខ្លួនជនសង្ស័យ និងរាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ស្វាយរលំឲ្យចុះមកឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍ដើម្បីចាក់ការតាមនិតិវិធីតែម្តង ៕

