**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ)**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា**វិចារណកថា! មន្ត្រីឧទ្យានុរក្សរបស់យើងនៅសមរភូមិជួរមុខ៖ ការការពារព្រៃឈើកម្ពុជាក្នុងអំឡុងពេលមានបាតុភូតអែលនីញ៉ូ (El Niño)**អាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មីដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ**ចិនបញ្ចូលក្រុមហ៊ុនរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅ**ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញនៅវេណេស៊ុយអេឡា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើង**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់មន្ទីរអភិវឌ្ឃន៍ជនបទខេត្តកំពត**ទៅបង់ត្រីឃើញមេឃភ្លៀងផ្គររន្ទះរៀបនឹងត្រឡប់មកផ្ទះវិញតែអកុសលត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែ**ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្ទះជូនដល់អតីតយុទ្ធជន និងនិវត្តជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ ស្ថិតនៅភូមិតេជោសន្តិភាព ស្រុកភ្នំស្រុក**សាលាចំណេះទូទៅ អ៊ែបភល រៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ ក្នុងគោលបំណងដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិ**ឧទ្ធម្ភាគចក្រក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco បានធ្លាក់នៅតាមបណ្តោយឆ្នេរច្រកសមុទ្រហ័រមូស បណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១៤នាក់បាត់បង់ជីវិត**កូនប្រុសពៅលោកស្រី អ៊ុងសាន ស៊ូជី ចេញមុខអំពាវនាវយ៉ាងទទូចឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បង្ហាញភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា ម្តាយរបស់លោកនៅមានជីវិត**ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង

អភិបាលខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យមើលទីតាំងស្ថានីយ៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ខាងកើតស្ទឹង

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យមើល ទីតាំងស្ថានីយ័ប្រពន្ធប្រព្រឹត្តកម្មទឹកកខ្វក់ខាងកើតស្ទឹង អមដំណើរដោយលោក លោកស្រី មន្ទីរអង្គភាពពាក់ព័ន្ធ ស្ថិតនៅសង្កាត់រតនៈ ក្រុងបាត់ដំបង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។

លោក សែម ចិន្តា ទីប្រឹក្សាបច្ចេកទេសគម្រោងសាងសង់ តាំងស្ថានីយ័ប្រពន្ធប្រព្រឹត្តកម្មទឹកកខ្វក់ខាងកើតស្ទឹង បានបង្ហាញភូមិសាស្ត្រនៃការអនុវត្តគម្រោងជូន ឯកឧត្តម អភិបាលខេត្តបាត់ដំបង ជ្រាបថា វិសាលភាពគម្រោងទំហំតំបន់សេវាកម្មនៃប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់៖គម្រោងទាំងមូលគ្របដណ្តប់លើផ្ទៃដីសរុបចំនួន៦១២,៣៤ហិកតា ដែលស្ថិតនៅក្នុងសង្កាត់ចំនួន២ រួមមានសង្កាត់ ព្រែកព្រះស្តេច និង សង្កាត់រត្តនះ។ ផ្ទៃដីសំរាប់ សាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ មានទំហំ ១០,០២ ហិកតា ជាមួយគ្នានេះផងដែរតាមផែនការគ្រោងទុកប្រព័ន្ធទាំងមូលនិងត្រូវអោយបំរើការក្នុងរយះពេល ២០ ឆ្នាំ។

ការងារអនុវត្តន៏ការតភ្ជាប់បណ្តាញទឹកកខ្វក់ចូលក្នុងប្រព័ន្ធ រួមមានការតភ្ជាប់បណ្តាញទឹកកខ្វក់តាមផ្ទះ ចំនួន ៤៥៦០ ទីតាំង, ការតភ្ជាប់បណ្តាញទឹកកខ្វក់តាមអគារពាណិច្ចកម្ម ចំនួន ១៧១ ទីតាំង និងសាងសង់បង្គន់ជូនគ្រួសារក្រីក្រ ចំនួន ៤០០ ទីតាំង។ កប់បណ្តាញទុយោប្រមូលទឹកកខ្វក់ ប្រព័ន្ធទុយោមេប្រមូលទឹកកខ្វក់ ដែលមានជម្រៅ២ម៉ែត្រទៅ៦ម៉ែត្រ ប្រវែងសរុប ៣២.៥៦គីឡូម៉ែត្រ ប្រព័ន្ធទុយោរងសំរាប់ប្រមូលទឹកកខ្វក់តាមផ្ទះ ដែលមានជម្រៅ១ម៉ែត្រទៅ២ម៉ែត្រ ប្រវែងសរុប ៥៥.៧ គីឡូម៉ែត្រ។ កប់បណ្តាញទុយោដោយប្រើសម្ពាធរុញ បណ្តាញទុយោដោយប្រើសម្ពាធរុញ ពីស្ថានីយ៍ខាងជើងទៅអាងប្រព្រឹត្តកម្ម មានប្រវែងសរុប ២៧៣៥ ម៉ែត្រ បណ្តាញទុយោដោយប្រើសម្ពាធរុញ ពីស្ថានីយ៍ខាងត្បូងទៅអាងប្រព្រឹត្តកម្ម មានប្រវែងសរុប ៤០០០ ម៉ែត្រ។

លោក សែម ចិន្តា ទីប្រឹក្សាបច្ចេកទេសគម្រោងសាងសង់ តាំងស្ថានីយ័ប្រពន្ធប្រព្រឹត្តកម្មទឹកកខ្វក់ខាងកើតស្ទឹងបានបន្តថា ការអនុវត្តការងារកន្លងមករួមមាន ការសាងសង់ស្ថានីយ៍បូមទឹកកខ្វក់, សាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់, សាងសង់ផ្លូវបេតុងចូលទៅកាន់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ និង ការជួសជុលកែលម្អផ្លូវថ្នល់ឡើងវិញ ដោយសរុបជារួមវឌ្ឍនភាពនៃការសាងសង់គិតត្រឹម ខែមករា ឆ្នាំ២០២៥ សម្រេចបាន៩៧ភាគរយ៕

អត្ថបទដែលជាប់ទាក់ទង