**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី សម្រេចបានលទ្ធផល ៩២%

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុងបាត់ដំបង ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ រហូតមកដល់បច្ចុប្បន្នសម្រេចបានលទ្ធផល ៩២% ហើយ ដោយគ្រោងនឹងសាងសង់រួចរាល់នៅខែតុលា ឆ្នាំ២០២៥ ។

ការងារសំខាន់ៗនៅក្នុងគម្រោងនេះ រួមមាន៖ ទំនប់មេ សំណង់បង្ហៀរ រូងទូនេលពង្វាងទឹក សំណង់គ្រប់គ្រងទឹក ទំនប់បណ្តោះអាសន្នផ្នែកខាងលើ និងផ្នែកខាងក្រោម ព្រមទាំងផ្លូវក្រាលថ្មភ្នំ។

ក្រោយពេលសាងសង់រួចគម្រោងនេះ នឹងផ្តល់ផលអត្ថប្រយោជន៍ជាច្រើនដូចជា ៖
-បរិមាណទឹកស្តុកសរុប ១៦៣.១លានម៉ែត្រគូប (ប្រសិទ្ធភាព ១៣៣.២លានម៉ែត្រគូប Inactive ១៤.៣លានម៉ែត្រគូប និងដោះទឹកជំនន់១៥.៦លានម៉ែត្រគូប)។
-ផ្គត់ផ្គង់ទឹកស្រោចស្រព សម្រាប់បង្កើនផលិតផលកសិកម្មបានទំហំ ប្រមាណ ៣៣ ០០០ ហិកតា នៅរដូវវស្សា និង ៤ ៥០០ ហិកតា នៅរដូវប្រាំង និងមានប្រជាពលរដ្ឋទទួលផលចំនួន ៨ ៥០០គ្រួសារ។ បរិមាណធារទឹកអតិបរមាចេញពីទំនប់គឺ ៤៦.៥ម៉ែត្រគូបក្នុង១វិនាទី ដែលនឹងត្រូវបង្ហូរតាមស្ទឹងដូនទ្រី និងនាំទៅតំបន់ស្រោចស្រពតាមប្រឡាយព្រែកជីក។

លទ្ធភាពស្រោចស្រពនៅរដូវវស្សាប្រមាណ ៣៣ ០០០ហិកតា ស្ថិតនៅស្រុកមោងឫស្សី (ឃុំរបស់មង្គល ឃុំមោង ឃុំគារ ឃុំព្រៃស្វាយ និងឃុំឫស្សីក្រាំង) ស្រុករុក្ខគិរី (ឃុំព្រែកជីក ឃុំព្រៃត្រឡាច ឃុំស្តុកប្រវឹក និងឃុំមុខរាជ) និងស្រុកបាកាន(ឃុំស្វាយដូនកែវ) ខេត្តពោធិ៍សាត់។

លទ្ធភាពស្រោចស្រពនៅរដូវប្រាំងប្រមាណ ៤ ៥០០ហិកតាស្ថិតនៅស្រុកមោងឫស្សី (ឃុំគារ) និងស្រុករុក្ខគិរី (ឃុំព្រែកជីក ឃុំព្រៃត្រឡាច ឃុំស្តុកប្រវឹក និងឃុំមុខរាជ)។
-រួមចំណែកដល់ការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម៕

អត្ថបទដែលជាប់ទាក់ទង