**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

មន្ត្រីជាន់ខ្ពស់ក្រសួងពាណីជ្ជកម្ម ជួបពិភាក្សាការងារជាមួយ ក្រុមហ៊ុននាំចូលអង្ករឈានមុខលំដាប់កំពូលទាំង៣ របស់ជប៉ុន ដើម្បីជំរុញការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារជប៉ុន

ភ្នំពេញ៖ នាថ្ងៃទី២៣-២៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ រួមជាមួយអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ ក្រុមហ៊ុននាំចូលអង្ករឈានមុខលំដាប់កំពូលទាំង៣ របស់ជប៉ុន ក្នុងគោលបំណងជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសជប៉ុន។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមការងារជំរុញការនាំចេញ ក្នុងការពង្រីកការនាំចេញផលិតផលកសិកម្ម និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការធានាអង្ករកម្ពុជាអនុលោមតាមស្តង់ដានៃទីផ្សារអន្តរជាតិ ព្រមទាំងចក្ខុវិស័យដ៏ទូលំទូលាយនៃការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការស្វែងរកឱកាសសហការនាពេលអនាគត។

ជាមួយគ្នានេះ ក្រុមហ៊ុនជាច្រើនបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការស្វែងយល់បន្ថែមអំពីវិស័យអង្កររបស់កម្ពុជា និងបានទទួលស្គាល់អំពីសក្តានុពលអង្ករកម្ពុជា ព្រមទាំងបានបង្ហាញពីសុទិដ្ឋិនិយមក្នុងការណែនាំអង្កររបស់កម្ពុជាទៅកាន់បណ្តាញខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេផងដែរ។

ជាលទ្ធផល ភាគីទាំងពីរ បានបង្ហាញពីសុទិដ្ឋិនិយម និងទស្សនវិស័យរួមគ្នាក្នុងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់អង្ករកម្ពុជានៅក្នុងទីផ្សារជប៉ុន ព្រមទាំងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ផងដែរ។

សូមជម្រាបជូនថា ក្រុមហ៊ុននាំចូលអង្ករឈានមុខលំដាប់កំពូលទាំង៣ របស់ជប៉ុនខាងលើនេះ បានធ្វើប្រតិបត្តិការគ្របដណ្ដប់ជាង ៨០% នៃទីផ្សារនាំចូលអង្កររបស់ប្រទេសជប៉ុន ដោយក្នុងចំណោមនោះ ក្រុមហ៊ុន ITOCHU Corporation គឺជាក្រុមហ៊ុនឈានមុខគេលំដាប់ទី១ ក្នុងវិស័យនាំចូលអង្ករនៅប្រទេសនេះ៕

អត្ថបទដែលជាប់ទាក់ទង