**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

មន្ត្រីក្រសួងកសិកម្ម ចុះជួបសំណេះសំណាលជាមួយកសិករអ្នកផលិតស្រូវប្រាំង និងស្រូវវស្សារនៅឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ លោកបណ្ឌិតព្រំ សុមានី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានឃុំគំរូ និងសហការី បានដឹកនាំក្រុមកាងារចុះជួបសំណេះ សំណាលជាមួយប្រជាកសិករអ្នកផលិតស្រូវប្រាំង និងស្រូវវស្សារនៅឃុំគំរូ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោកវ៉ែន សំអូន អនុប្រធានគណៈកម្មាធិការបក្សស្រុកថ្មពួក លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកថ្មពួក លោក នាម ឃាម មេឃុំគំរូ និងប្រជាកសិកប្រមាណជា២០នាក់។

ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាលើបញ្ហាដែលប្រជាកសិកកំពុងជួបប្រទះក្នុងពេលបច្ចុប្បន្ន ដូចជា ការខ្វះទឹកក្នុងការធ្វើស្រែប្រាំង ការប្រើប្រាស់ពូជស្រូវមិនសុទ្ធ ទិន្នផលស្រូវទាប ខ្វះបច្ចេកទេសក្នុងការប្រើប្រាស់ជី-ថ្នាំ និងតម្លៃកសិផលទាបជាដើម។

លោកបណ្ឌិតបានគូសបញ្ជាក់ថា ទាក់ទងនឹងការខ្វះទឹកក្នុងការធ្វើស្រូវប្រាំង សាលាស្រុកបានជូនដំណឹងដល់ប្រជាកសិករជាមុនរួចហើយ និងស្នើឱ្យប្រជាកសិករស្នើសុំមកឃុំ មុននឹងធ្វើស្រែប្រាំង ដើម្បីឃុំអាចពិនិត្យលើលទ្ធភាពនៃការផ្តល់ទឹក ដោយសារអាងស្តុកទឹកមានកំណត់ ហើយតម្រូវការប្រើប្រាស់មានច្រើនរួមទាំងទឹកសម្រាប់ស្រូវប្រាំង សម្រាប់ការចិញ្ចឹមសត្វ ដាំបន្លែ និងការប្រើប្រាស់ក្នុងជីវភាពប្រជាជន២ភូមិ គឺភូមិតាយឹង និងភូមិព្រៃវែង ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ម្យ៉ាងទៀតក្នុងទីតាំងនេះ ក៏មិនមានប្រភពទឹកដែលអាចបូមអន្តរាគមន៍បានដែរ។

នៅក្នុងជំនួបនោះដែរ ប្រជាកសិករក៏បានឯកភាពទទួលស្គាល់ថា បើពួកគាត់ធ្វើស្រែប្រាំង នោះពួកគាត់នឹងប្រឈមលើបញ្ហានេះដោយខ្លួនឯង។ កន្លងមកឃុំគំរូមានការធ្វើស្រូវប្រាំងតែ១០ហិកតា ប៉ុណ្ណោះ តែឆ្នាំនេះមានប្រជាជនប្រមាណ៥៤គ្រួសារ ដែលចង់ធ្វើស្រែប្រាំងរហូតដល់ជិត៦០ហិកតា។

បន្ថែមពីនេះប្រជាកសិកស្នើសុំឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បន្តជួយគាំទ្រ និងបង្កើតសហគមន៍ ស្រូវនៅក្នុងឃុំគំរូ ដើម្បីទទួលបានការអភិវឌ្ឍក្នុងសហគមន៍របស់ខ្លួន និងជួយដល់ប្រជាកសិករក្នុងការទទួលបានការផ្តល់វគ្គបណ្តុះបណ្តាលថ្មីៗ ស្តីពីការប្រើប្រាស់ជី ការជ្រើសរើសពូជសុទ្ធ និងការថែរទាំ និងស្នើសុំការបង្កើតសហគមន៍ស្រូវក្នុងឃុំគំរូ និងមានអំណាចក្នុងការចរចាទីផ្សារ។

ទន្ទឹមនឹងនេះលោកបណ្ឌិត បានពន្យល់ប្រជាកសិករឱ្យបានយល់យ៉ាងច្បាស់អំពីបញ្ហាស្រូវអង្ករសធ្លាក់ថ្លៃ ជាហេតុបណ្តាលមកពីការបញ្ចេញអង្ករលើទីផ្សាររបស់ប្រទេសឥណ្ឌា និងការផ្អាកការបញ្ជារទិញពីវៀតណាម និងចិន ក្នុងកំឡុងពេលចូលឆ្នាំចិនខាងមុខ។ លោកក៏បានលើកទឹកចិត្តឱ្យកសិករផ្លាស់ប្តូរមកធ្វើលើពូជក្នុងស្រុក ដោយតំណាងសហគមន៍ធានាថា នឹងអាចផ្គត់ផ្គង់ពូជបានដោយពូជមានការបញ្ជាក់ត្រឹមត្រូវ និងផ្តល់ឥណទានឱ្យកសិករបង់មុនតែ៣០%នៃថ្លៃពូជ និងជួយរកទីផ្សារជូនប្រជាកសិករថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង