**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

នាយករដ្ឋមន្ត្រីថៃ ថាវិបត្តិកំហាប់ភាគល្អិតនិចល PM2.5 មិនមែនជាបញ្ហារបស់ប្រទេសណាមួយឡើយ

បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានអះអាងថា វិបត្តិកំហាប់ភាគល្អិតនិចល PM2.5 មិនមែនជាបញ្ហារបស់ប្រទេសណាមួយឡើយ ប៉ុន្តែជាបញ្ហាដែលទាមទារកិច្ចសហប្រតិបត្តិការអាស៊ានដើម្បីដោះស្រាយ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីត្រឡប់មកពីវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស ប្រទេសស្វីស លោកស្រី ផែថងថាន បានបញ្ជាក់ថា វិបត្តិកាន់តែអាក្រក់នេះ មិនមែនគ្រាន់តែជាកង្វល់ជាតិទៀតទេ។ ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​បំពុល​ឆ្លង​ដែន​ផង​ដែរ។

លោកស្រីបានបន្តថា រដ្ឋមន្ត្រីការបរទេស លោក ម៉ារីស សាង៉ាមវង្សា (Maris Sangiampongsa) ត្រូវបានស្នើឱ្យចរចាជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីដោះស្រាយបញ្ហានេះ ក្រោមក្របខ័ណ្ឌដែលមានស្រាប់។

លោកស្រី​ ផែថងថាន បានបន្ថែមថា កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​ដើម្បី​កាត់​បន្ថយកសិកម្មព្រៃដុត​នៅ​ក្នុង​ប្រទេស​ថៃ និង​ប្រទេស​ជិត​ខាង​ត្រូវ​បាន​ពិភាក្សា។ លោកស្រីបានបន្ថែមថា អាជ្ញាធរថៃបានដាក់ចេញនូវវិធានការបង្ការ រួមទាំងការដាក់ពិន័យចំពោះការដុតក្នុងវិស័យកសិកម្ម ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុនមកម្ល៉េះ។

នាយករដ្ឋមន្ត្រីថៃរូបនេះ លើកឡើងទៀតថា ការ​ដោះស្រាយ​បញ្ហា​នេះ​ក៏​ទាមទារ​ឱ្យ​មាន​ការ​ចូល​រួម​ពី​ប្រទេស​អាស៊ាន​ផង​ដែរ។ នេះមិនមែនគ្រាន់តែជាទំនួលខុសត្រូវរបស់មនុស្សម្នាក់ ឬប្រទេសមួយប៉ុណ្ណោះទេ មនុស្សគ្រប់គ្នាត្រូវតែរួមចំណែកក្នុងការបង្កើតអំណាចដ៏អស្ចារ្យ ដើម្បីជួយដោះស្រាយបញ្ហា PM2.5។

លលោកស្រីបន្ត​ថា សកម្មភាព​ភ្លាមៗ​កំពុង​ត្រូវ​បាន​ធ្វើ​ដើម្បី​កាត់​បន្ថយ​កម្រិត​ការ​បំពុល ខណៈ​យុទ្ធសាស្ត្រ​ពាក់កណ្តាល និង​រយៈពេល​វែង​កំពុង​ត្រូវបានរៀបចំ។

នៅពេលសួរអំពីការអនុវត្តគោលនយោបាយធ្វើការងារពីផ្ទះនៅទូទាំងប្រទេស លោកស្រីបើកចំហចំពោះគំនិតនេះ ដោយនិយាយថា បុគ្គលិកដែលអាចធ្វើការពីចម្ងាយដោយមិនរំខានដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនអាចជួយកាត់បន្ថយការបំភាយឧស្ម័នពុលដែលទាក់ទងនឹងចរាចរណ៍។ កិច្ចពិភាក្សាបន្ថែមទៀតនឹងត្រូវធ្វើឡើងជាមួយភ្នាក់ងាររាជរដ្ឋាភិបាល ថាតើពួកគេអាចចេញសេចក្តីណែនាំស្តីពីការងារពីចម្ងាយដែរឬទេ?

គួរបញ្ជាក់ថា គណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹង PM2.5 ត្រូវបានបង្កើតឡើងដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អានូទិន ច័ន្ទ​វី​រ៉ា​គុល(Anutin Charnvirakul)។ គុណភាពខ្យល់នៅរាជធានីបាងកកនៅតែអាក្រក់ ដោយតំបន់ចំនួន២៣ ត្រូវបានចាត់ថ្នាក់ជា តំបន់ក្រហម ដោយសារតែកម្រិត PM2.5 មិនមានសុវត្ថិភាពកាលពីថ្ងៃសៅរ៍។

អត្ថបទដែលជាប់ទាក់ទង