**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១

ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៤៨

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតី ពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៤៨ ដោយមានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំ ក្រសួងធម្មការនិងសាសនា នាទីស្តីការក្រសួង នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។

ឯកឧត្តមរដ្ឋមន្ត្រី ចាយ បូរិន បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងត្រូវបានបន្តដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពបុិនប្រសព្វរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលពោរពេញដោយថាមពល បានដឹកនាំប្រទេសកាន់តែរីកចម្រើនទ្វេរឡើងថែមទៀត។ ក្នុងនោះទន្ទឹមនឹងការរីកចម្រើននេះ ប្រមុខដឹកនាំកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការអភិរក្ស និងអភិវឌ្ឍ ការប្រតិបត្តិជំនឿសាសនា ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិ សំដៅ តម្រង់ទិសការរៀបចំសាសនពិធី ទម្រង់អាពាហ៍ពិពាហ៍ និងពិធីកម្មផ្សេងៗទៀត ឱ្យមានលក្ខណៈត្រឹមត្រូវតាមជំនឿសាសនា ប្រពៃណី ទំនៀមទម្លាប់ខ្មែរ និងមានគោលការណ៍ឯកភាព ព្រមទាំងកសាងបានក្រុមជនគំរូសម្រាប់ការចូលរួមលើកកម្ពស់ សីលធម៌ គុណធម៌ និងសាមគ្គីធម៌ក្នុងសង្គម។

ឯកឧត្តមរដ្ឋមន្រ្តី បានរំលឹកផងដែលថា វគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ គឺជាគំនិតផ្តួចផ្តើមដ៏ខ្ពស់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ដោយមើលឃើញការរៀបចំពិធីអាពាហ៏ពិពាហ៍ និងពិធីបុណ្យទានផ្សេងៗខុសៗគ្នា របស់អាចារ្យដែលជាអ្នកដឹកនាំកម្មវិធី បង្កើតឲ្យមានការជជែកវែកញែករកខុសត្រូវមិនដាច់ស្រេច ទើបសម្តេចបានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ណែនាំឲ្យក្រសួងធម្មការនិងសាសនា ពិនិត្យស្រាវជ្រាវ និងបង្កើត វគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ក្នុងគោលបំណងថែរក្សា លើកតម្កើងតម្លៃព្រះពុទ្ធសាសនា លើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទំលាប់ខ្មែរឲ្យបានរុងរឿងនិងគង់វង្ស ពិសេសធ្វើយ៉ាងណាកុំឲ្យមានវិបត្តិអាចារ្យកើតឡើង។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ចាយ បូរិន បានផ្តល់ អនុសាសន៍សំខាន់ៗ ប្រគេននិងជូន ដល់សិក្ខាកាមក្នុងវគ្គទី៤៨នេះ ក្នុងន័យលើកកម្ពស់ ការ ប្រតិបត្តិជំនឿសាសនា ប្រពៃណី ទំនៀមទម្លាប់ ខ្មែរ ដើម្បីថែរក្សាមរតកដូនតា ក្នុង បរិបទ នៃសាកលភាវូបនីយកម្ម និងការអភិវឌ្ឍដូចខាងក្រោម៖

ទី១-ក្នុងនាមជាអាចារ្យត្រូវ គោរព តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យ ដែលបានសិក្សា នេះឱ្យបានខ្ជាប់ខ្ជួន ក្នុងការដឹកនាំពិធីមង្គល និងបុណ្យផ្សេងៗ ត្រូវឈរលើមូលដ្ឋានច្បាប់ ទម្លាប់ត្រឹមត្រូវ និងច្បាស់លាស់។

ទី២-ត្រូវធ្វើជាគំរូ ក្នុងការគោរព ប្រតិបត្តិព្រះពុទ្ធសាសនា ច្បាប់រដ្ឋ ប្រពៃណីទំនៀមទម្លាប់ សីលធម៌ សុជីវធម៌ ចូលរួមអប់រំទប់ស្កាត់ អំពើ ហិង្សា គ្រប់រូបភាព និងចូលរួមចំណែកអភិវឌ្ឍសង្គម បង្ហាញគំរូល្អដល់យុវជនជំនាន់ក្រោយ។

ទី៣-ត្រូវមានសាមគ្គីធម៌ និងទំនាក់ទំនងល្អជាមួយនឹងពុទ្ធបរិស័ទ គណៈកម្មការវត្ត ចៅអធិការវត្ត អាជ្ញាធរមូលដ្ឋាន ព្រះអនុគណ ព្រះមេគណ មន្ទីរធម្មការនិង សាសនាក្រុង ស្រុក ខណ្ឌ រាជធានី ខេត្ត ចូលរួមទប់ស្កាត់កុំឱ្យមាន អធិករណ៍ កើតឡើងនៅក្នុងវត្ត ឬក្នុងមូលដ្ឋាន របស់ខ្លួន។

ទី៤-ត្រូវចូលរួមរៀបចំវត្តអារាមឱ្យស្របទៅនឹងអភិក្រម ស ៣ របស់ក្រសួងធម្មការនិងសាសនាគឺ៖ ១.វត្តស្អាត, ២.វត្តស្វាង, ៣.វត្តស្ងប់ សក្តិសមជាទីគោរពសក្ការៈនិងជារមណីយដ្ឋានផ្ដល់ទាំងសេចក្ដីសុខផ្លូវកាយ និងផ្លូវចិត្តដល់ពុទ្ធបរិស័ទ។

ទី៥-ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីរក្សាឱ្យបាននូវសុខសន្តិភាព។

ឯកឧត្តមរដ្ឋមន្រ្តី បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ដែលបានត្រង់ត្រាប់ស្តាប់នូវ វគ្គបណ្តុះបណ្តាលនេះ ហើយយកទៅប្រើប្រាស់ និងចែករំលែកនូវចំណេះដឹងដែលបានសិក្សាស្វែងយល់ពីគ្រូឧទ្ទេសជំនាញ និងបានប្រគេន និងចែកជូនវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដល់ព្រះមន្រ្តីសង្ឃ អាចារ្យ អាចារិនី វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៤៨។

សូមជម្រាបថា វគ្គសិក្សានេះមានរយៈពេល៥ថ្ងៃ និងមានសិក្ខាកាមអាចារ្យមកពីជម្រុះ រាជធានី-ខេត្តទូទាំងប្រទេសចំនួន ២២៩អង្គ/នាក់ ក្នុងនោះព្រះសង្ឃ ៤៤អង្គនិងអាចារ្យនី ៩នាក់ សិក្សារយៈពេល៥ថ្ងៃបញ្ចប់ទៅដោយរលូន ដែលមានគ្រូឧទ្ទេសចំនួន២១រូប សិក្សាលើ២០មុខវិជ្ជា ដោយចែកចេញជា៤ផ្នែកធំៗ ៕

អត្ថបទដែលជាប់ទាក់ទង