**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី

NATO ថាជ័យជម្នះរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែននឹងធ្វើឱ្យខូចខាត ដល់កម្លាំងដែលមិនចុះសម្រុងគ្នានៃសម្ព័ន្ធភាពយោធាដ៏ធំបំផុតរបស់ពិភពលោក

បរទេស៖ លោក Mark Rutte អគ្គលេខាធិការអង្គការ NATO បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ នេះថា ជ័យជម្នះរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែននឹងធ្វើឱ្យខូចខាត ដល់កម្លាំងដែលមិនចុះសម្រុងគ្នានៃសម្ព័ន្ធភាពយោធាដ៏ធំបំផុតរបស់ពិភពលោក ហើយភាពជឿជាក់របស់រុស្ស៊ីអាចនឹងឲ្យយើងចំណាយប្រាក់អស់រាប់លានដុល្លារដើម្បីស្ដារស្ថានភាពឡើងវិញដែរ។

អង្គការណាតូបាននឹងកំពុងបង្កើនកងកម្លាំងរបស់ខ្លួននៅ តាមបណ្ដោយព្រំដែននាភាគខាងកើតរបស់ខ្លួនជាមួយប្រទេសរុស្ស៊ី បេឡារុស្ស និងអ៊ុយក្រែន ដោយបានដាក់ពង្រាយកងទ័ពរាប់ពាន់នាក់ ដើម្បីរារាំងទីក្រុងមូស្គូ ពីការពង្រីកសង្គ្រាមរបស់ខ្លួនចូលទៅក្នុងទឹកដីនៃប្រទេសសមាជិកទាំង៣២នៃអង្គការរបស់ខ្លួនដែរ។

លោក Rutte បាននិយាយថា “ប្រសិនបើអ៊ុយក្រែនចាញ់សង្រ្គាម បន្ទាប់មកការងារដែលត្រូវស្តារឡើងវិញគឺអង្គការណាតូជាអ្នកទទួលខុសត្រូវជាថ្មីម្តងទៀត វានឹងមានតម្លៃខ្ពស់ជាងអ្វីដែលយើងកំពុងគិតនៅពេលនេះទៅទៀត ទាក់ទងនឹងកំណើនចំណាយច្រើនលើសដើម លើសពីការបង្កើនផលិតកម្ម ឧស្សាហកម្មរបស់យើងផងដែរ ។ “វានឹងគ្មានខ្ទង់ចំណាយប៊ីលានដុល្លាទេ គឺវាមានតែខ្ទង់ទ្រីលានដុល្លារឡើងទៅ។ នេះជាអ្វីដែលលោកបានសង្កត់ធ្ងន់ នៅក្រៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីស។

លោក Rutte បានទទូចថាអ្នកគាំទ្រអ៊ុយក្រែននៅប្រទេសលោកខាងលិចបានពង្រឹងការគាំទ្ររបស់ពួកគេចំពោះប្រទេសនេះដែរគឺជិតបីឆ្នាំមកហើយ បន្ទាប់ពីយុទ្ធនាការយោធាដ៏ពេញលេញ របស់រុស្ស៊ីបានចាប់ផ្តើមមក។

លោក Rutte បាននិយាយថា “យើងត្រូវតែផ្លាស់ប្តូររបត់នៃសង្គ្រាមបច្ចុប្បន្នឲ្យបាន” ដោយលោកបានបន្ថែមថាក្រុមលោកខាងលិច “មិនអាចអនុញ្ញាតឱ្យបញ្ហានេះឈប់នឹងថ្កល់ក្នុងសតវត្សទី ២១នេះបានទេ ដោយប្រទេសមួយឈ្លានពានប្រទេសមួយផ្សេងទៀតហើយព្យាយាមធ្វើអាណានិគមលើពួកគេ” សម្រាប់ពួកយើងគឺវាហួសសម័យហើយ។ ការថប់បារម្ភនៅក្នុងទ្វីបអឺរ៉ុបកំពុងកើនឡើងនៅពេលដែលប្រធានាធិបតីអាមេរិក Donald Trump អាចនឹងស្វែងរកការបញ្ចប់សង្រ្គាមបានយ៉ាងឆាប់រហ័ស នៅក្នុងកិច្ចពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin លើលក្ខខណ្ឌដែលមិនអំណោយផលសម្រាប់អ៊ុយក្រែន ប៉ុន្តែលោក Rutte មើលទៅហាក់ដូចជាមានការប្រុងប្រយ័ត្នជាងមុន ប៉ុន្តែលោកព្យាយាមធ្វើអ្វីៗ ដោយយ៉ាងប្រញ៉ាប់ប្រញ៉ាល់ទៅវិញ។

អតីតនាយករដ្ឋមន្ត្រីហូឡង់បាននិយាយថា “ប្រសិនបើយើងទទួលបានកិច្ចព្រមព្រៀងមិនល្អនោះវាមានន័យថាយើងគ្រាន់តែបានឃើញប្រធានាធិបតីរុស្ស៊ីក្នុងឋានៈដ៏ខ្ពស់ ជាមួយមេដឹកនាំមកពីកូរ៉េខាងជើង អ៊ីរ៉ង់ និងចិន ប៉ុន្តែយើងនៅតែមិនអាចទទួលយកបានឡើយ៕

អត្ថបទដែលជាប់ទាក់ទង