**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

អ្នកការទូតកំពូលថ្មីរបស់សហរដ្ឋអាម៉េរិក លោក ម៉ាកូ រូប៊ីអូ អះអាងសាជាថ្មី អំពីការគាំទ្រឥតងាករេរបស់មហាអំណាចសហរដ្ឋអាម៉េរិកសម្រាប់អ៊ីស្រាអែល

វ៉ាស៊ីតោន៖ លោក ម៉ាកូ រូប៊ីអូ អ្នកការទូតកំពូលថ្មីរបស់សហរដ្ឋអាម៉េរិក បានអះអាងសាជាថ្មី អំពីការគាំទ្រឥតងាករេរបស់មហាអំណាចសហរដ្ឋអាម៉េរិកសម្រាប់អ៊ីស្រាអែល ប៉ុន្មានថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាផ្លូវការ។

ការអះអាងនេះ ធ្វើឡើងស្របពេលដែលអ៊ីស្រាអែលវាយឆ្មក់ទ្រង់ទ្រាយធំលើតំបន់វេសប៊ែង West Bank។

នៅពេលដែលអ៊ីស្រាអែលបន្តប្រតិបត្តិការដ៏សាហាវរបស់ខ្លួននៅទីក្រុងជេនីន នៃតំបន់ វេសប៊ែង លោក រូប៊ីអូ បានធានាដល់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ ពីការបន្តគាំទ្ររបស់រដ្ឋធានីវ៉ាស៊ីនតោន។ លោក រូប៊ីអូ បាននិយាយទៅកាន់លោក នេតាន់យ៉ាហ៊ូ ពីរដ្ឋធានីវ៉ាស៊ីនតោន នៅយប់ថ្ងៃពុធទី២២មករាថា ដើម្បីគូសបញ្ជាក់ពីការរក្សាការគាំទ្រយ៉ាងខ្ជាប់ខ្ជួនរបស់សហរដ្ឋអាម៉េរិកសម្រាប់អ៊ីស្រាអែល គឺជាអាទិភាពកំពូលរបស់ប្រធានាធិបតី ត្រាំ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេស លោកស្រី តាំមី ប្រ៊ូស (Tammy Bruce)។

លោកស្រី ប្រ៊ូស បញ្ជាក់ថា ប្រមុខការទូតអាម៉េរិក ក៏បានអបអរសាទរនាយករដ្ឋមន្រ្តីចំពោះជោគជ័យរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស និងហេស្សបូឡាហ៍ ហើយបានសន្យាថា នឹងធ្វើការដោយមិននឿយហត់ ដើម្បីជួយដោះលែងចំណាប់ខ្មាំងដែលកំពុងជាប់ឃុំនៅហ្កាហ្សាទាំងអស់។

កាលពីថ្ងៃអាទិត្យទី១៩ ខែមករា អ៊ីស្រាអែល និងក្រុមហាម៉ាស បានចាប់ផ្តើមអនុវត្តបទឈប់បាញ់ បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេល១៥ខែ ដែលរួមមាន៖ ការផ្លាស់ប្ដូរចំណាប់ខ្មាំង និងអ្នកទោស។ នៅក្នុងសកម្មភាពដំបូងបន្ទាប់ពីឡើងកាន់តំណែង លោក ត្រាំ បានបញ្ចប់ការដាក់ទណ្ឌកម្មលើអ្នកតាំងលំនៅនៅតំបន់វេសប៊ែង ជាជនជាតិអ៊ីស្រាអែលជ្រុលនិយម ដែលដាក់ដោយលោក បៃឌិន ជុំវិញការវាយប្រហាររបស់ពួកគេលើជនជាតិប៉ាឡេស្ទីន។

គួររំឭកផងដែរថា ក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់នៅក្នុងសេតវិមាន លោក ត្រាំ បានដាក់ចេញនូវផែនការសន្តិភាពដែលគាត់ និងអ្នកគាំទ្រហៅថា «កិច្ចព្រមព្រៀងប្រចាំសតវត្សន៍» ដែលនឹងរួមការបញ្ចូលឧបសម្ព័ន្ធសំខាន់ៗរបស់អ៊ីស្រាអែលនៅតំបន់វេសប៊ែង។

ខណៈលោក រូប៊ីអូ  និងលោក នេតាន់យ៉ាហ៊ូ ជួបពិភាក្សាគ្នា ប្រតិបត្តិការរបស់អ៊ីស្រាអែលនៅតំបន់វេសប៊ែង ត្រូវបានគេហៅថា ជញ្ជាំងដែក កំពុងដំណើរការ។ យោធាអ៊ីស្រាអែលអះអាងបានសម្លាប់ភេរវករជាង១០នាក់ ខណៈក្រសួងសុខាភិបាលប៉ាឡេស្ទីនបង្ហាញថា ប្រតិបត្តិការនេះបានសម្លាប់មនុស្ស១០នាក់ និងបណ្តាលឱ្យមនុស្ស៣៥នាក់ផ្សេងទៀតរងរបួស។

អភិបាលក្រុងជេនីន លោក កាម៉ាល់ អាប៊ូ អាល់រូប (Kamal Abu al-Rub) បានបញ្ជាក់ថា កងកម្លាំងអ៊ីស្រាអែលបានឃាត់ខ្លួនមនុស្សប្រហែល២០នាក់ ចាប់តាំងពីប្រតិបត្តិការបានចាប់ផ្តើមកាលពីថ្ងៃអង្គារ។ ទន្ទឹមនឹងនោះ អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន AFP ម្នាក់បានរាយការណ៍ថា បានឭសំឡេងកាំភ្លើង និងការផ្ទុះចេញពីជំរំជនភៀសខ្លួននៅភាគខាងជើងនៃទីក្រុង ជាកន្លែងដែលកងកម្លាំងអ៊ីស្រាអែល វាយឆ្មក់ម្ដងហើយម្ដងទៀត។

អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក ណាដាវ សូសានី (Nadav Shoshani) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការវាយឆ្មក់នៅទីក្រុងជេនីនមានគោលបំណងប្រឆាំងនឹងការវាយប្រហារភេរវកម្ម។

លោកបង្ហាញថា ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមហ្កាហ្សា អ៊ីស្រាអែលជួបប្រទះការប៉ុនប៉ងវាយប្រហារភេរវកម្មជាង២០០០ លើកពីតំបន់វេសប៊ែង ដោយបន្ថែមថា កងទ័ពបានសម្លាប់ភេរវករប្រហែល៨០០នាក់។

លោកនាយក រដ្ឋមន្ត្រី នេតាន់យ៉ាហ៊ូ  ថា ការ វាយ ឆ្មក់ នេះ មាន គោល បំណង លុបបំបាត់ អំពើ ភេរវកម្ម នៅក្រុងជេនីន។ លោកបានភ្ជាប់ប្រតិបត្តិការនេះទៅនឹងយុទ្ធសាស្ត្រដ៏ទូលំទូលាយនៃការប្រឆាំងអ៊ីរ៉ង់ នៅតំបន់ហ្កាហ្សា លីបង់ ស៊ីរី យេម៉ែន និងតំបន់វេសប៊ែង៕

អត្ថបទដែលជាប់ទាក់ទង