**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

ឯកឧត្តម​ ជីវ ស៊ុនហេង​ អញ្ជើញបើកវេទិកាសាធារណៈ​ ដោះស្រាយបញ្ហាប្រឈម​ និង​តម្រូវការនានារបស់ប្រជាពលរដ្ឋ​ ​ក្នុងឃុំកំពង់ចិនជើង​ ស្រុកស្ទោង​ ខេត្តកំពង់ធំ

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០​រោច​ ខែ​បុស្ស​ ឆ្នាំ​រោង​ ឆស័ក​ ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី​២៣​ ខែ​មករា ឆ្នាំ​២០២៥​នេះ​ ឯកឧត្តម​ ជីវ ស៊ុនហេង ប្រធានក្រុមការងាររាជរដ្ឋាភិបា​លចុះមូលដ្ឋានឃុំកំពង់ចិន​ជើង​ ក្នុងនាមតំណាង​​ឯកឧត្តម​រដ្ឋមន្ត្រី​ ថោ ជេដ្ឋា​ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និង​ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានស្រុកស្ទោង​ ​​បានអញ្ជើញជាអធិបតីបើកវេទិកាសាធារណៈ ដើម្បី​ដោះស្រាយបញ្ហាប្រឈម និង​តម្រូវការនានា​របស់ប្រជាពលរដ្ឋ​​ក្នុងឃុំកំពង់ចិនជើង​ ស្រុកស្ទោង​ ខេត្តកំពង់ធំ។​

សូមជម្រាបថា​ វេទិកាសាធារណៈនាពេលនេះមាន​ការអញ្ជើញចូលរួមពីឯកឧត្តម លោក លោកស្រី​ ជា​អនុប្រធាន និង​សមាជិក​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកំពង់ចិនជើង​ ព្រមទាំងលោកអភិបាលនៃគណៈអភិបាលស្រុកស្ទោង​ សមាជិក​ក្រុមប្រឹក្សាឃុំ ប្រធាន អនុប្រធានភូមិ លោកគ្រូ អ្នកគ្រូ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង​ប្រជាពលរដ្ឋ សរុបប្រមាណ ២៩៨នាក់​​។

ឯកឧត្តម​ ជីវ ស៊ុនហេង បានបញ្ជាក់ឱ្យដឹងថា​ ការបើកវេទិកាសាធារណៈគឺ​​ ដើម្បីត្រួតពិនិត្យការគាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ព្រមទាំង​ ដើម្បីឆ្លើយតបទៅនឹងសំណូមពរចាំបាច់នានាក្នុងមូលដ្ឋាន និង​លើកនូវវិធានការដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលា និង​​មានប្រសិទ្ធភាពខ្ពស់។​

ថ្លែងក្នុងអង្គពិធី​ ឯកឧត្តម ជីវ ស៊ុនហេង​ បានលើកឡើងថា​ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ​ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បានដាក់ចេញនូវគោលនយោបាយ​ និង​​យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ដោយបានកំណត់នូវ​អាទិភាពគន្លឹះ ចំនួន ៥ គឺ​៖ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា សំដៅ​លើកកម្ពស់​ជីវភាពរស់នៅរបស់​ប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរឡើង​ កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង​ឆ្នាំ​២០៥០​។​

ក្នុងអង្គវេទិកានេះដែរ ឯកឧត្តមប្រធានក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋានឃុំកំពង់ចិនជើង​​ បានអញ្ជើញ​​ដឹ​កនាំវេទិកា​ និងបាន​​ធ្វើការឆ្លើយតបចំពោះបញ្ហាប្រឈម សំណើ សំណូម និង​កង្វល់​នានា ដែលបងប្អូនប្រជាពលរដ្ឋស្នើឡើង​ដូចជា៖​​​ ១).កង្វះ​ប្រភពទឹក និងប្រព័ន្ធធារាសាស្ត្រ សម្រាប់ប្រជាកសិករធ្វើស្រែ, ២)​.ស្ទឹងរីងទឹកអស់ធ្វើឱ្យខ្វះទឹកសម្រាប់គោក្របីផឹក និងសម្រាប់ស្រោចស្រពដំណាំ, ៣)​.បញ្ហាក្មេងទំនើងនិងបញ្ហាគ្រឿងញៀន និង​៤)​.ការស្នើសុំកសាងហេដ្ឋារចនាសម្ព័ន្ធ​នានាមាន​ ផ្លូវថ្នល់ ​ប្រឡាយទឹក និង​អគារប៉ុស្តិ៍នគរបាលរដ្ឋបាល។

សូមបញ្ជាក់ថា​ ឃុំកំពង់ចិនជើង ជាឃុំមួយស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ដែលមានព្រំប្រទល់ខាងកើតទល់នឹងឃុំទ្រា​ ខាងជើងទល់នឹងឃុំប្រឡាយ​ ខាងត្បូងទល់នឹងឃុំកំពង់ចិនត្បូង​ ខាងលិចទល់នឹងឃុំម្សាក្រង។ ឃុំនេះ​មានភូមិរដ្ឋបាលចំនួន ៦​ភូមិ​ មានគ្រួសារសរុប ១.៨០៨គ្រួសារ មាន​ប្រជាពលរដ្ឋចំនួន​​ ៨.៣២៧នាក់ ស្រី ៤២០២នាក់ ក្នុងនោះ​អាយុ​ ១៨ឆ្នាំឡើងមាន​ ៥.៥៤២នាក់​ ស្រី ២៩០៣​នាក់​ មានផ្ទៃដីសរុប ២៤៥៥,​៧៩ហិកតា ក្នុងនោះផ្ទៃដីលំនៅដ្ឋាន ២០៥,​៩៣ ហិកតា​ និង​ផ្ទៃដីបង្កបង្កើនផលចំនួន ២​២៤៤,៩៦ហិកតា ​​៕

អត្ថបទដែលជាប់ទាក់ទង