ឯកឧត្ដមរដ្ឋមន្ដ្រី ជា សុមេធី និងលោកជំទាវ អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់កុមារ នៅភូមិកុមារ SOS ខេត្ដរតនគិរី

ភ្នំពេញ៖ នៅថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ព្រមទាំងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តរតនគិរី ព្រមទាំង ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តរតនគិរី រួមជាមួយ ថ្នាក់ដឹកនាំនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអ្នកពាក់ព័ន្ធ អញ្ជើញធ្វើទស្សនកិច្ច សួរសុខទុក្ខក្មួយៗ និងចែកអំណោយដល់កុមារនៅភូមិកុមារ SOS ខេត្ដរតនគិរី ចំនួន ៥៨នាក់ និងយុវជនចំនួន ១១នាក់ រួមមាន អង្គរចំនួន ១តោន មីជាតិចំនួន ១០កេស ទឹកត្រីចំនួន ១០យួរ ទឹកស៊ីអុីវចំនួន ១០យួរ ប្រេងឆាចំនួន ១០ដប និងថវិកាចំនួន ២ ០០០ ០០០រៀល (ពីរលានរៀល) បន្ទាប់ពីបានអញ្ជើញចុះសួរសុខទុក្ខ និងចុះចែកអំណោយដល់បងប្អូនជនមានពិការភាព នៅសាលាសង្កាត់កាចាញ ខេត្ដរតនគិរី៕

