ឯកឧត្ដមរដ្ឋមន្ដ្រី ជា សុមេធី និងលោកជំទាវ អញ្ជើញចុះសួរសុខទុក្ខ និងចុះចែកអំណោយដល់បងប្អូនជនមានពិការភាព នៅសាលាសង្កាត់កាចាញ ខេត្ដរតនគិរី

ភ្នំពេញ៖ នៅថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តរតនគិរី ព្រមទាំង ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងថ្នាក់ដឹកនាំនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមជាមួយយុវជន ស.ស.យ.ក. និងអ្នកពាក់ព័ន្ធ បានអញ្ជើញចុះសួរសុខទុក្ខ និងចុះចែកអំណោយដល់បងប្អូនជនមានពិការភាព ចំនួន ៥០នាក់ រួមមានម្នាក់ទទួលបាន អង្គរ ២៥គីឡូ ទឹកត្រីចំនួន ១យួរ ទឹកស៊ីអុីវ ចំនួន ១យួរ ត្រីខចំនួន ១យួរ (១០កំប៉ុង) អំបិល ស្ករសចំនួន ១កញ្ចប់ មីចំនួន ១កេស និងថវិកាក្នុងម្នាក់ចំនួន ៥០ ០០០រៀល នៅសាលាសង្កាត់កាចាញ ក្រុងបាលុង ខេត្ដរតនគិរី៕

