រដ្ឋបាលខេត្តក្រចេះ ជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅឃុំថ្មគ្រែ ស្រុកចិត្របុរី
ភ្នំពេញ៖ រដ្ឋបាលខេត្តក្រចេះ បានចេញសេចក្តីជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិថ្មគ្រៃលើ ភូមិថ្មគ្រែកណ្តាល និងភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ក្នុងរយៈពេល១៥ថ្ងៃ (ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) ចាប់ពីថ្ងៃទី២២ ខែមករា ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅបរិវេណវត្តថ្មគ្រែ។