**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ចុះសម្របសម្រួលជួយសង្រ្គោះដំណាំស្រូវ របស់ប្រជាពលរដ្ឋនៅភូមិព្រែកសាម៉ាន់ ស្រុកឆ្លូង ចំនួន ៤៨៣ហិកតា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទៅកាន់ភូមិព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីនាំយកថវិកាឧបត្ថម្ភរបស់ឯកឧត្តមរដ្ឋមន្រ្តី ជួយឧបត្ថម្ភដល់ ការ បូមទឹកសង្រ្គោះដំណាំស្រូវរបស់ប្រជាពលរដ្ឋនៅភូមិព្រែកសាម៉ាន់ ចំនួន ៣៨៩គ្រួសារ ឬស្មើនឹងផ្ទៃដីដំណាំស្រូវចំនួន ៤៨៣ហិកតា។

បេសកកម្មរបស់លោកជំទាវ មានការចូលរួមពីលោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ លោក ហេង រត័្នម៉ូនីដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ លោក ជួប ផល្លីន អនុប្រធាន មន្ទីរ សារធាណការ និងដឹកជញ្ជូនខេត្តក្រចេះ រួមជាមួយមន្រ្តីជំនាញ អាជ្ញាធរ ពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។

នាឱកាសជួបសំណេះសំណាលជាមួយប្រជាកសិករជាង ១០០នាក់ នៅភូមិព្រែកសាម៉ាន់ លោកជំទាវអនុរដ្ឋលេខាធិការ បានពាំនាំនូវសេចក្ដីនឹករឭក និងការសួរសុខ ទុក្ខពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ចំពោះបងប្អូនប្រជាកសិករដែលកំពុងជួបប្រទះនូវគ្រោះរាំងស្ងួត ខ្វះខាត ទឹក ស្រោចស្រព ដំណាំស្រូវប្រាំង។ នៅចំពោះមុខគ្រោះរាំងស្ងួត ដែលបង្កផលលំបាកដល់ប្រជាកសិករ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានឧបត្ថម្ភថវិកាសម្រាប់ទិញប្រេងចំនួន២៥០០លីត្រ ដើម្បីបម្រើដល់ ការបូម ទឹកដាក់ស្រែដែលកំពុងរងគ្រោះ។

លើសពីការជួយអន្តរាគមន៍នាកាលៈទេសៈបន្ទាន់នេះ លោកជំទាវអនុរដ្ឋលេខាធិការបានគូសបញ្ជាក់ជូនដល់អ៊ំពូមីងប្រជាកសិករ អំពីគោល នយោបាយអាទិភាពនានានៅក្នុង វិស័យកសិកម្មដាក់ចេញដោយរាជរដ្ឋាភិបាលអាណិត្តទី៧ ព្រមទាំងយន្តការត្រៀមទុកជាមុនដើម្បីជួយអន្តរាគមន៍ទិញស្រូវ ប្រជាកសិករ នៅ ក្នុងអំឡុងពេលចូលឆ្នាំចិន-វៀតណាម ខាងមុខនេះ ក្នុងករណីដែលថ្លៃស្រូវធ្លាក់ចុះហួសពីការរំពឹងទុក។

នៅចំពោះមុខលោកជំទាវ និងអង្គពិធីទាំងមូល ប្រជាពលរដ្ឋដែល ខ្វះខាតទឹកស្រោចស្រពស្រែប្រាំង បានសម្តែង នូវការត្រេកអរយ៉ាងខ្លាំង និងបានថ្លែងអំណរគុណដល់ការយកចិត្ត ទុក ដាក់ពី ក្រសួងកសិកម្ម និងក្រសួងស្ថាប័នផ្សេងៗទៀត មន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ដែលបាន ស្វះស្វែងចុះមកជួយអន្តរាគមន៍ ទាន់ពេលវេលាចំពោះដំណាំស្រូវ នៅតំបន់ពួក គាត់ ចាប់តាំងពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះមក៕

អត្ថបទដែលជាប់ទាក់ទង