**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញទស្សនកិច្ច សារមន្ទីរព្រះស្រីឦសានវរ្ម័ន ដើម្បីស្វែងយល់ពីសាវតារសេដ្ឋកិច្ច និងរូបិយវត្ថុខ្មែរ

ភ្នំពេញ៖ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អមដោយថ្នាក់ដឹកនាំនៃទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញទៅទស្សនកិច្ចនៅសារមន្ទីរព្រះស្រីឦសានវរ្ម័ន ដែលជាសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ ហៅកាត់ថា «ស.ស.រ» ដើម្បីស្វែងយល់ពីសាវតារសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ខ្មែរ ចាប់តាំង​ពីសម័យហ្វូណន ក្នុងរយៈពេល២០០០ឆ្នាំ នៃប្រវត្តិរូបិយវត្ថុរបស់ប្រទេសកម្ពុជា។

សារមន្ទីរព្រះស្រីឦសានវរ្ម័ន មានទីតាំងស្ថិតនៅអគារលេខ១៩ រុក្ខវិថីព្រះមហាក្សត្រីយានីកុសមៈ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានចាប់ផ្តើមកសាងឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០០៩ បន្ទាប់ពីទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណចក្រកម្ពុជា ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍ទី៣០ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ និងបានបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចាត់ទុកថា «សារមន្ទីរព្រះស្រីឦសានវរ្ម័ន» ត្រូវបានរៀបចំ​ឡើងក្នុងកម្រិតស្ដង់ដាអន្តរជាតិ ដែលមានការបង្ហាញប្រកបដោយភាពច្បាស់លាស់ ងាយយល់ អំពីការវិវត្តនៃរូបិយវត្ថុ និងសេដ្ឋកិច្ចនៃប្រទេសកម្ពុជាក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនរយៈពេលជាង២០០០ឆ្នាំកន្លងមក។ ក្រៅពីបានយល់ដឹងអំពីរូបិយវត្ថុ និងសេដ្ឋកិច្ច អ្នកទស្សនាក៏អាចរៀនសូត្រអំពីប្រវត្តិសាស្ត្រកម្ពុជា អំពីសង្គម វប្បធម៌ និងភូមិសាស្ត្រនយោបាយពាក់ព័ន្ធ និងការវិវត្តរបស់ប្រជាជាតិខ្មែរ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានសម្ដែងការស្ញប់ស្ញែងដ៏ខ្ពង់ខ្ពស់បំផុតចំពោះសម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដែលបានផ្ដួចផ្ដើមគំនិតឱ្យមានការរៀបចំនូវសារមន្ទីរនេះ ហើយបានវាយតម្លៃខ្ពស់ជូន ឯកឧត្ដម ជា ចាន់តូ អតីតអគ្គទេសាភិបាល និងសហការីនៃធនាគារជាតិនៃកម្ពុជា ដែលកសាងរៀបចំសារមន្ទីរដ៏ល្អមួយនេះ។ ក្នុងនាមកូនខ្មែរម្នាក់ គួរតែមកទស្សនាទីនេះ ដើម្បីជាប្រយោជន៍នៃការចេះដឹងផង និងបណ្ដុះស្មារតីស្នេហាជាតិផងដែរ។

សូមបញ្ជាក់ថា សារមន្ទីរព្រះស្រីឦសានវរ្ម័ន ត្រូវបានបែងចែកជា១២ម៉ូឌុលខុសៗគ្នា ដែលបង្ហាញអំពីហេតុការណ៍ និងមេរៀនសំខាន់ៗ ដែលបានដកស្រង់ចេញពីប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ប្រទេសកម្ពុជា និងបង្ហាញអំពីទំនាក់ទំនងដ៏ស្អិតរមួត រវាងរូបិយវត្ថុ ឥណទាន កំណើនសេដ្ឋកិច្ច អតិផរណាជាដើម។ ជាមួយគ្នានេះ ក៏មានការរៀបចំដាក់តាំងបង្ហាញពី កាសបុរាណ ធនបត្រ សិលាចារឹក រូបថត វត្ថុសិល្បៈផ្សេងៗ ព្រមទាំងមានផ្ទាំងប៉ាណូ សៀវភៅ និងខ្សែភាពយន្តខ្លីៗ ដែលបង្ហាញពីប្រវត្តិរូបិយវត្ថុ និងការវិវត្តនៃសេដ្ឋកិច្ចដំណាក់កាលនីមួយៗ ដោយបានរៀបចំជាបីភាសា គឺភាសាខ្មែរ អង់គ្លេស និងភាសាបារាំង។

អត្ថបទដែលជាប់ទាក់ទង