**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់

ថ្ងៃចូលកាន់តំណែងដំបូងលោក ត្រាំ ផ្អាកការចាត់វិធានការដកហូតពន្ធគយជាក់លាក់ លើទំនិញរបស់ចិន

វ៉ាស៊ីនតោន៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃចូលកាន់តំណែងដំបូងរបស់គាត់ បានផ្អាកការចាត់វិធានការដកហូតពន្ធគយជាក់លាក់លើទំនិញរបស់ប្រទេសចិន ហើយជំនួសមកវិញបានបញ្ជាឱ្យមន្ត្រីស្ថិតក្រោមឱវាទដោះស្រាយការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌នៅទូទាំងពិភពលោក និងស៊ើបអង្កេតថា តើទីក្រុងប៉េកាំងបានគោរពតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់ឬអត់។

ទីភ្នាក់ងារព័ត៌មាន Bloomberg News បានរាយការណ៍ដោយដកស្រង់ច្បាប់ចម្លងនៃឯកសារមួយរបស់អាមេរិកដែលមិនទាន់បង្ហាញជាសាធារណៈថា វិធានការនេះមានគោលបំណង «បញ្ចៀសផលជះដែលអាចឈានទៅរកការបំផ្លិចបំផ្លាញដែលបង្កឡើងដោយនយោបាយពាណិជ្ជកម្មចុងក្រោយបែបសកលនិយមរបស់អាមេរិក»។ ឯកសារនេះក៏បានអំពាវនាវឱ្យទីភ្នាក់ងារសំខាន់នានារបស់សហព័ន្ធដោះស្រាយករណីគ្រប់គ្រងរូបិយប័ណ្ណដោយប្រទេសផ្សេងទៀតផងដែរ។

ឯកសារដដែលនេះបានឱ្យដឹងថា៖ «សកម្មភាពនេះបញ្ជាក់ពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលក្នុងការកាត់បន្ថយការពឹងផ្អែកលើបរទេសសម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់សំខាន់ៗ និងធ្វើឱ្យមូលដ្ឋានឧស្សាហកម្មរបស់សហរដ្ឋអាមេរិកមានភាពរឹងមាំឡើងវិញ»។

ក្នុងអំឡុងសន្និសីទសារព័ត៌មានដែលធ្វើឡើងភ្លាមៗនៅក្នុងការិយាល័យ Oval ខណៈដែលលោកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិកាលពីយប់ថ្ងៃចន្ទ លោក ត្រាំ បានជៀសវាងការអនុវត្តផែនការដកហូតពន្ធគយលើទំនិញរបស់ប្រទេសចិន។ ប្រធានាធិបតីទើបចូលកាន់តំណែងរូបនេះបានឱ្យដឹងថា លោកពិតជាមានផែនការដំឡើងពន្ធគយពិតមែនដោយសារតែតួនាទីរបស់ប្រទេសចិនក្នុងការនាំចេញសារធាតុគីមីហ្វែនតានីល (fentanyl) ក៏ដូចជាការខឹងសម្បាររបស់គាត់ចំពោះឥទ្ធិពលរបស់ចិនលើព្រែកជីកនៅប្រទេសប៉ាណាម៉ា។ លោក តាំ បានមានប្រសាសន៍ថា៖ «យើងនឹងមិនអនុញ្ញាតឱ្យវាកើតឡើងទេ»។

លោក ត្រាំ បានគំរាមកំហែងបណ្តាប្រទេសដែលជាសមាជិករបស់ក្រុមប្រទេស BRICS ដែលរួមមានប្រទេសចិនផងដែរជាមួយនឹងការដំឡើងពន្ធគយ ហើយបានបង្ហាញថា គាត់ក៏អាចដកហូតពន្ធគយលើទំនិញចិនផងដែរ ប្រសិនបើទីក្រុងប៉េកាំងរារាំងការលក់បណ្តាញទំនាក់ទំនងសង្គម TikTok ទៅកាន់ក្រុមហ៊ុនអាមេរិក។
ប៉ុន្តែនៅពេលជាមួយគ្នានេះ ដែរ លោក ត្រាំ បានបដិសេធនិយាយថាតើលោកនឹងដកហូតពន្ធគយបន្ថែមនៅពេលណា និងបាននិយាយថា លោកនឹងមាន «កិច្ចប្រជុំ និងការហៅទូរស័ព្ទ» ជាមួយប្រធានាធិបតីចិន ស៊ី ជីនភីង។

បុគ្គលម្នាក់ដែលបានដឹងពីសេចក្តីសម្រេចចិត្តនេះដែលថ្លែងក្នុងលក្ខខណ្ឌមិនបង្ហាញអត្តសញ្ញាណថា ការសម្រេចចិត្តមិនដកហូតពន្ធគយភ្លាមៗរបស់អាមេរិកទៅលើទំនិញរបស់ប្រទេសចិនកាលពីថ្ងៃចន្ទ ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររបស់ប្រធានាធិបតីអាមេរិកមករកការចរចាវិញ និងមានបំណងស្វែងរកការចរចាជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនភីង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News៕

អត្ថបទដែលជាប់ទាក់ទង