ប្រតិភូក្រសួងការពារជាតិជប៉ុន ចុះពិនិត្យមើលការហ្វឹកហ្វឺនរបស់សិក្ខាកាមទ័ពមួកខៀវកម្ពុជា ជំនាញវិស្វកម្ម កំពុងហ្វឹកហ្វឺនបណ្តុះបណ្តាល ប្រើប្រាស់គ្រឿងចក្រធុនធ្ងន់

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងលោក Honma នាយករង គោលនយោបាយ អាស៊ីប៉ាស៊ីហ្វិក ក្រសួងការពារជាតិជប៉ុន អញ្ជើញចុះមកវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព នាស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យមើលការហ្វឹកហ្វឺនរបស់សិក្ខាកាមទ័ពមួកខៀវកម្ពុជា ជំនាញវិស្វកម្ម កំពុងធ្វើការហ្វឹកហ្វឺនបណ្តុះបណ្តាល ប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ។
វគ្គហ្វឹកហ្វឺននេះ មានរយៈពេល៦សប្តាហ៍ ចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ដែលមានសិក្ខាកាមទ័ពមួកខៀវកម្ពុជាចំនួន៣០នាក់ ក្នុងនោះមានសិក្ខាកាមនារីចំនួន៣នាក់ ចំណែកយោធាចារ្យជប៉ុនមានចំនួន១៦នាក់៕

