**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម

កម្ពុជា-អាល្លឺម៉ង់ ពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងសំរាម សំណល់រឹង ប្រកបដោយចីរភាពនៅកម្ពុជា

ភ្នំពេញ៖ គម្រោង “គំនិតផ្តួចផ្តើមបៃតងដើម្បីសេដ្ឋកិច្ចចក្រា សម្រាប់ការគ្រប់គ្រងសំរាម សំណល់រឹងប្រកបដោយ ចីរភាពនៅកម្ពុជា” ត្រូវបានប្រកាសដាក់ឱ្យ អនុវត្តតាមរយៈកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហព័ន្ធអាល្លឺម៉ង់។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង អនុវត្តគម្រោងនាថ្ងៃនេះ គឺជាការបំពេញបន្ថែមទៅលើអ្វី ដែលក្រសួងបាននិងកំពុង អនុវត្តផង និងជាការបោះជំហាន រួមគ្នារវាងអង្គការ GIZ ប្រចាំកម្ពុជា ជាមួយក្រសួងបរិស្ថានផង លើការពង្រឹងប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹងឱ្យកាន់តែល្អប្រសើរ ដោយបានបញ្ចូលគោលការណ៍សេដ្ឋកិច្ចចក្រា ដែលអាចឱ្យយើងរួមគ្នា លុបបំបាត់ការបំពុលបរិស្ថាន និងគ្រប់គ្រងសំណល់តាមគំរូចក្រាឱ្យមានប្រសិទ្ធភាព។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ថ្ងៃនេះ យើងមិនត្រឹមតែបានបង្កើតភាពជាដៃគូផ្លូវការនោះទេ យើងថែមទាំងបានពង្រឹងការប្តេជ្ញាចិត្ត ក្នុងការបង្កើតគំរូការងារ ប្រកបដោយចីរភាព ក្នុងការគ្រប់គ្រងសំរាម សំណល់រឹង និងកាត់បន្ថយបរិមាណ សំរាមដែលត្រូវប្រមូល និងដឹកជញ្ជូនទៅកាន់ទីលានទុកដាក់សំរាម។ កិច្ចប្រឹងប្រែងទាំងនេះនឹងនាំឱ្យទីក្រុងរបស់យើងកាន់តែស្អាត មានសោភ័ណភាពនិងផាសុកភាព។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់បន្ថែម ថាក្រសួងបរិស្ថានក៏បានកំណត់ ការគ្រប់គ្រងសំណល់ជាអាទិភាព ដោយការដាក់ពង្រាយធុងសំរាម សម្រាប់ញែកសំណល់តាមបែបស្តង់ដារ នៅទូទាំងប្រទេស ដោយផ្តោតលើ ការញែក និងកែច្នៃសំណល់ យើងអាចកាត់បន្ថយការបំពុលបាន យ៉ាងច្រើនគួរឱ្យកត់សម្គាល់ ខណៈមានការកើនឡើងនូវឱកាសក្នុង ការរកចំណូលបន្ថែមនៅក្នុងសាលារៀន ក៏ដូចជាអាជីវកម្មកែច្នៃសំណល់។ ជាមួយគ្នានេះដែរ ក្រសួងនឹងយកចិត្តទុកដាក់ កម្រិតខ្ពស់លើការញែកសំរាម និងទីលានទុកដាក់សំរាម។ ធ្វើយ៉ាងណាការញែកសំរាមប្លាស្ទិក សំណល់គ្រោះថ្នាក់ និងសំរាមធម្មតា និងទុកដាក់ឱ្យបានត្រឹមត្រូវ។

សូមបញ្ជាក់ថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងរួមគ្នា “គំនិតផ្តួចផ្តើមបៃតងដើម្បីសេដ្ឋកិច្ចចក្រា សម្រាប់ការគ្រប់គ្រងសំរាម សំណល់រឹងប្រកបដោយ ចីរភាពនៅកម្ពុជា” បានធ្វើឡើងដោយ ឯកឧត្តម សាប៊ូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកបណ្ឌិត Gunter Riethmacher នាយកប្រចាំប្រទេសនៃទីភ្នាក់ងារអាល្លឺម៉ង់ សម្រាប់កិច្ខសហប្រតិបត្តិការអន្តរជាតិ (GIZ) ប្រចាំនៅកម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ក្នុងសណ្ឋាគារកាំបូឌីយាណា ក្រោមអីបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម Stefan Messerer, ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័ន្ថពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងក្រុមការងារGIZ ដៃគូអភិវឌ្ឍន៍ រួមជាមួយអង្គការសង្គមស៊ីវិល វិស័យឯកជន គ្រឹះស្ថានសិក្សា ជាច្រើននាក់។

ឯកឧត្តម Stefan Messerer, ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ ចំពោះការដឹកនាំរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផ្លែត ក្នុងការដាក់ចេញយុទ្ធនាការនានារបស់ក្រសួងបរិស្ថាននាពេលកន្លងមក ដើម្បីជំរុញសកម្មភាពទាំងនេះឱ្យទៅជា ចលនាទូទាំងប្រទេ ដែលបានបង្កើតឱកាសអ្នកពាក់ព័ន្ធទាំងអស់ បានចូលរួមដើម្បីលុបបំបាត់ ការបំពុលបរិស្ថាន និងប្រើប្រាស់ធនធានសម្រាប់សេដ្ឋកិច្ចថ្មី។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលអាល្លឺម៉ង់ គាំទ្រដល់សកម្មភាព របស់ក្រសួងបរិស្ថាន ក្នុងគោលដៅអភិវឌ្ឍន៍ដោយចីរភាព៕

អត្ថបទដែលជាប់ទាក់ទង