លោក ញ៉ាញ់ ជាបហ៊ង ដឹកនាំកិច្ចប្រជុំប្រចាំខែ របស់មន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ និងការលើកទឹកចិត្តជូនលិខិតសសើរដល់មន្ត្រីជាប់កិច្ចសន្យា
ភ្នំពេញ៖ នៅថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំខែជាមួយថ្នាក់ដឹកនាំ នៃមន្ទីរធនធានទឹកខេត្ត និងមន្ត្រីជាប់កិច្ចសន្យាដើម្បីពិនិត្យលទ្ធផលការងារ និងផែនការបន្តសម្រាប់អនុវត្តបន្ទាប់។
ក្នុងកិច្ចប្រជុំនេះ លោកប្រធានមន្ទីរ ក៏បានផ្ដល់ជូននូវការថ្លែងអំណរគុណ និងលិខិតសសើរជាការលើកទឹកចិត្តជូនដល់ មន្ត្រីជាប់កិច្ចសន្យា ដែលបម្រើការងារនៅតាមប្រព័ន្ធធារសាស្ត្រក៏ដូចជាស្ថានីយ៍ឧតុនិយម កន្លងមក ៕