**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ

ប្រធានាធិបតីចិន៖ រដ្ឋធានីប៉េកាំងត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយរដ្ឋធានីហាណូយ កសាងសហគមន៍មួយដែលមានអនាគតរួមនៃសារសំខាន់ជាយុទ្ធសាស្ត្រ

ប៉េកាំង៖ បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋចិនស៊ិនហួ កាលពីថ្ងៃទី១៨មករា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយថា រដ្ឋធានីប៉េកាំងត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយរដ្ឋធានីហាណូយ កសាងសហគមន៍មួយដែលមានអនាគតរួមនៃសារសំខាន់ជាយុទ្ធសាស្ត្រ។

ការកត់សម្គាល់នេះ ធ្វើឡើងក្នុងសារអបអរសាទរខួបលើកទី៧៥នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីររបស់លោក ស៊ី ទៅកាន់ប្រធានបក្សកុម្មុយនីស្ដវៀតណាម លោក តូ ឡាំ និងប្រធានាធិបតី ហ្លួង គឿង (Luong Cuong)។ ដោយរំលឹកឡើងវិញនូវដំណើរទស្សនកិច្ចដ៏ជោគជ័យទៅកាន់ប្រទេសវៀតណាមក្នុងឆ្នាំ២០២៣ លោក ស៊ី បាននិយាយថា ភាគីទាំងពីរបានសន្យាថា នឹងធ្វើការសម្រាប់សហគមន៍ចិន-វៀតណាម ជាមួយនឹងអនាគតរួមគ្នាដែលមានសារសំខាន់ជាយុទ្ធសាស្ត្រ លើកកម្ពស់ទំនាក់ទំនងរវាងភាគី និងប្រទេសទាំងពីរទៅកាន់ដំណាក់កាលថ្មីមួយ។

លោក ស៊ី បានបរិយាយថា៖«គោលគំនិតរបស់ប្រទេសចិនក្នុងការកសាងសហគមន៍ជាមួយនឹងអនាគតរួមគ្នា ត្រូវបានពង្រីកទៅប្រទេសដែលខ្លួនចង់កសាងទំនាក់ទំនងរយៈពេលវែង ដោយផ្អែកលើការតម្រឹមយ៉ាងរឹងមាំនៃគោលដៅ ផលប្រយោជន៍ និងសូម្បីតែមនោគមវិជ្ជា។ ការពិពណ៌នាអំពីទំនាក់ទំនងនេះថា ជាសារសំខាន់ជាយុទ្ធសាស្ត្រ គឺជាការសង្កត់ធ្ងន់លើតម្លៃដែលចិន កំណត់ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយវៀតណាម»។ បន្ថែមពីនោះ ប្រមុខរដ្ឋចិន បានលើកឡើងថា ក្នុងរយៈពេល៧៥ឆ្នាំចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក ប្រទេសកុម្មុយនីស្ដទាំង២ បានតស៊ូ និងគាំទ្រគ្នាទៅវិញទៅមកក្នុងអំឡុងពេលជាច្រើនឆ្នាំ នៃការតស៊ូដើម្បីឯករាជ្យជាតិ និងការរំដោះប្រជាជន ដោយពណ៌នាប្រជាជាតិជា«សមមិត្ត និងបងប្អូន»។ នេះបើយោងតាមការចុះផ្សាយរបស់ស៊ិនហួ។

ចាប់តាំងពីការធ្វើឱ្យទំនាក់ទំនងមានលក្ខណៈធម្មតាក្នុងឆ្នាំ១៩៩១ ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាង៦៤០០ដង ពី៣២លានដុល្លារដល់២០០ពាន់លានដុល្លារ។

បើនិយាយពីការវិនិយោគ ប្រទេសមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី២លើពិភពលោកចិន បានក្លាយជាអ្នកវិនិយោគបរទេសធំជាងគេទីបីរបស់វៀតណាម ជាមួយនឹងដើមទុនចុះបញ្ជីសរុបមានចំនួន៣១,៨ពាន់លានដុល្លារ។ តួលេខនេះកត់សម្គាល់ពីកំណើនគួរឱ្យកត់សម្គាល់ពីឆ្នាំ២០១៤ នៅពេលចិនជាប់ចំណាត់ថ្នាក់ទី៩ ជាមួយនឹងដើមទុនចុះបញ្ជីសរុបប្រហែល៨ពាន់លានដុល្លារ។

ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន វប្បធម៌ អប់រំ និងទេសចរណ៍រវាងប្រទេសទាំងពីរក៏ទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ផងដែរ។ បច្ចុប្បន្ន សិស្សនិស្សិតវៀតណាមជាង២៣០០០នាក់ កំពុងរស់នៅ និងសិក្សានៅប្រទេសចិន។ ការ មក ដល់ របស់ ភ្ញៀវ ទេសចរ ចិន ទៅ វៀតណាម មាន ការ កើន ឡើង ជា លំដាប់។ ក្នុងឆ្នាំ២០១៩ មុនពេលជំងឺរាតត្បាតកូវដី-១៩ ផ្ទុះឡើង វៀតណាមបានស្វាគមន៍ភ្ញៀវចិនចំនួន៥,៨លាននាក់ ស្មើនឹង៣០ភាគរយនៃចំនួនភ្ញៀវទេសចរអន្តរជាតិទាំងអស់។ ក្នុងឆ្នាំ២០២៤ វៀតណាមទទួលភ្ញៀវទេសចរចិនប្រមាណ៣,៧លាននាក់ កើនឡើង២១៤,៤ភាគរយធៀបនឹងឆ្នាំ២០២៣ ធ្វើឱ្យប្រទេសចិនក្លាយជាប្រភពទេសចរណ៍ធំទីពីររបស់វៀតណាមបន្ទាប់ពីសាធារណរដ្ឋកូរ៉េ៕

អត្ថបទដែលជាប់ទាក់ទង