**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

លោក Netanyahu៖ អ៉ីស្រាអែល រក្សាសិទ្ធិដើម្បីបន្តសង្រ្គាមឡើងវិញបើចាំបាច់ ក្រោមការគាំទ្រពីអាមេរិក ខណៈបទឈប់បាញ់ហ្កាហ្សា នឹងចូលជាធរមាននាថ្ងៃអាទិត្យនេះ

ហ្សេរុយហ្សាឡឹម៖ បទឈប់បាញ់នៅតំបន់ហ្គាហ្សា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នឹងចូលជាធរមាននៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមករានេះ ជាមួយនឹងការដោះលែងចំណាប់ខ្មាំងនៅប៉ុន្មានម៉ោងក្រោយ ដោយបើកផ្លូវឆ្ពោះទៅរកការបញ្ចប់សង្រ្គាមរយៈពេល១៥ខែ ដែលបានហែកហួរតំបន់មជ្ឈិមបូព៌ាស្ទើរក្លាយជាចម្រៀកៗ។

ប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រក្រុមហាម៉ាសបានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែលបានចាប់ផ្តើមដកខ្លួនចេញពីក្នុងតំបន់រ៉ាហ្វា ទៅកាន់ច្រករបៀង Philadelphia តាមបណ្តោយព្រំដែនរវាងអេហ្ស៊ីប និងហ្គាហ្សា។

កិច្ចព្រមព្រៀងបទឈប់បាញ់ បានធ្វើឡើងបន្ទាប់ពីមានការចរចាអស់រយៈពេលជាច្រើនខែ ដែលត្រូវបានសម្របសម្រួលដោយអេហ្ស៊ីប កាតា និងសហរដ្ឋអាម៉េរិក ហើយបានកើតឡើងមុនថ្ងៃសម្ពោធប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី២០ ខែមករា។

បទឈប់បាញ់ ៣ដំណាក់កាល នឹងចូលជាធរមាននៅម៉ោង៦ៈ៣០នាទី(ម៉ោងក្នុងស្រុក) នៅថ្ងៃអាទិត្យនេះ។ ដំណាក់កាលដំបូងនឹងមានរយៈពេល៦សប្តាហ៍ ក្នុងអំឡុងពេលនោះចំណាប់ខ្មាំង៣៣នាក់ក្នុងចំណោមចំណាប់ខ្មាំង៩៨នាក់ ដែលនៅសល់ រួមមាន៖ ស្ត្រី កុមារ បុរសអាយុលើសពី៥០ឆ្នាំ អ្នកមានជំងឺ និងរបួស នឹងត្រូវបានដោះលែងជាថ្នូរនឹងអ្នកទោស និងអ្នកជាប់ឃុំប៉ាឡេស្ទីនជិត២០០០នាក់។

ចំនួននេះរាប់បញ្ចូលទាំងអ្នកទោសប្រុស ស្រី និងក្មេងជំទង់ចំនួន ៧៣៧នាក់ ដែលខ្លះជាសមាជិកនៃក្រុមសកម្មប្រយុទ្ធ ត្រូវបានកាត់ទោសពីការវាយប្រហារដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលជាច្រើននាក់ ក៏ដូចជាជនជាតិប៉ាឡេស្ទីនរាប់រយនាក់មកពីហ្គាហ្សា ដែលត្រូវបានឃុំឃាំងចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម។ ចំណាប់ខ្មាំងស្ត្រី៣នាក់ ត្រូវបានគេរំពឹងថា នឹងត្រូវបានដោះលែងនៅរសៀលថ្ងៃអាទិត្យ តាមរយៈកាកបាទក្រហមជាថ្នូរនឹងអ្នកទោសចំនួន៩០នាក់។

អ្នកចរចាបទឈប់បាញ់អាម៉េរិក លោក Brett McGurk បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះក៏ទាមទារឱ្យមានការដោះលែងចំណាប់ខ្មាំងស្ត្រី៤នាក់បន្ថែមទៀតក្នុងរយៈពេល ៧ថ្ងៃក្រោយ បន្ទាប់មកមានការដោះលែងចំណាប់ខ្មាំង៣នាក់បន្ថែមទៀតរៀងរាល់៧ថ្ងៃម្ដង។ ក្នុងដំណាក់កាលដំបូង កងទ័ពអ៊ីស្រាអែលនឹងដកថយពីទីតាំងមួយចំនួនរបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា ហើយប្រជាជនប៉ាឡេស្ទីនដែលផ្លាស់ទីលំនៅពីតំបន់នានានៅភាគខាងជើងហ្គាហ្សា នឹងត្រូវបានអនុញ្ញាតឱ្យត្រឡប់មកវិញ។

ក្រុមការងាររបស់ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងបេសកជនមជ្ឈិមបូព៌ារបស់លោក ត្រាំ ពោលគឺលោក Steve Witkoff ដើម្បីជំរុញកិច្ចព្រមព្រៀងនេះ ខណៈការឡើងកាន់តំណែងរបស់លោកកាន់តែខិតជិតមកដល់។

លោក ត្រាំ បានទាមទារម្ដងទៀតថា កិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងយ៉ាងឆាប់រហ័ស ដោយព្រមានម្ដងហើយម្ដងទៀតថា នឹងមានផលប៉ះពាល់ធ្ងន់ធ្ងរ ប្រសិនបើចំណាប់ខ្មាំងមិនត្រូវបានដោះលែង។

ទន្ទឹមគ្នានោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊េនចាមីន នេតាន់យ៉ាហ៊ូ ​មួយ​ថ្ងៃ​មុន​ពេល​បទ​ឈប់​បាញ់​ត្រូវ​បាន​កំណត់​ចូល​ជា​ធរមាន​ បានអះអាងថា អ៊ីស្រាអែលរក្សាសិទ្ធិក្នុងការបន្តការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា ដោយមានការគាំទ្រពីសហរដ្ឋអាម៉េរិក ខណៈសន្យាថា នឹងនាំយកចំណាប់ខ្មាំងទាំងអស់ដែលឃុំខ្លួននៅក្នុងទឹកដីប៉ាឡេស្ទីនមកប្រទេសវិញ។

លោក នេតាន់យ៉ាហ៊ូ បាន​កត់សម្គាល់​ក្នុង​សេចក្តីថ្លែងការណ៍​តាម​ទូរទស្សន៍​ថា​៖ យើង​រក្សា​សិទ្ធិ​ក្នុង​ការ​បន្ត​សង្គ្រាម​ ប្រសិនបើ​ចាំបាច់ ​ដោយ​មាន​ការ​គាំទ្រ​ពី​អាម៉េរិក​។ យើងគិតពីចំណាប់ខ្មាំងរបស់យើងទាំងអស់ ហើយខ្ញុំសន្យាថា យើងនឹងសម្រេចបាននូវគោលបំណងរបស់យើងទាំងអស់ ហើយនាំចំណាប់ខ្មាំងទាំងអស់មកវិញ។

លោក​បាន​បន្ត​ថា​៖ ជាមួយ​នឹង​កិច្ច​ព្រម​ព្រៀង​នេះ យើង​នឹង​នាំ​បង​ប្អូន​ប្រុស​ស្រី​របស់​យើង​ចំនួន៣៣នាក់​មក​វិញ ដែល​ភាគ​ច្រើន​នៅមានជីវិត​។ លោក​បាន​លើកឡើងថា ដំណាក់​កាល​ទី​មួយ​ មាន​រយៈ​ពេល៤២ថ្ងៃ​ ​ចាប់​ផ្តើម​នៅ​ថ្ងៃ​អាទិត្យ ​គឺ​ជាបទ​ឈប់​បាញ់​បណ្ដោះ​អាសន្ន។

លោក នេតាន់យ៉ាហ៊ូ បានសង្កត់ធ្ងន់ថា ប្រសិនបើអ៊ីស្រាអ៊ែលត្រូវបង្ខំឱ្យធ្វើសង្រ្គាមឡើងវិញ យើងនឹងប្រើកម្លាំងយោធា ដោយបន្ថែមថា អ៊ីស្រាអែលបានផ្លាស់ប្ដូរមុខមាត់មជ្ឈិមបូព៌ា ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម។

អត្ថបទដែលជាប់ទាក់ទង