**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

តួនាទីចិន ក្នុងកំណើនសេដ្ឋកិច្ចសាកល

សេដ្ឋកិច្ចសាកលលោកនៅក្នុងឆ្នាំ២០២៤ ត្រូវបានចាត់ទុកថាមានស្ថិរភាព បន្ទាប់ពីមានការធ្លាក់ចុះនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ អត្រាកំណើនសេដ្ឋកិច្ចសាកលមានលំនឹងក្នុងរង្វង់ ២,៦% ក្នុងមួយឆ្នាំបើទោះជាមានភាពតានតឹងនៃភូមិសាស្រ្តនយោបាយ និង ការកើនឡើងយ៉ាងគំហុកនូវអត្រាការប្រាក់ក៏ដោយ។ នៅឆ្នាំ ២០២៥ ត្រូវបានគេព្យាករណ៍ថា សេដ្ឋកិច្ចសាកលនឹងកើនឡើងក្នុងរង្វង់ ២,៧% តាមរយៈការរីកចម្រើននៃវិស័យពាណិជ្ជកម្ម និង វិនិយោគ ក្នុងទម្រង់ថ្មី ស្របគ្នាជាមួយអត្រាអតិផរណាក្នុងរង្វង់ប្រមាណ ៣,៥%។

គួរបញ្ជាក់ដែរថា ដើម្បីទប់ស្កាត់នូវអត្រាអតិផរណាខ្ពស់ក្នុងកំឡុងពេលវិបត្តិនៃការរីករាលដាលនៃកូវីដ ១៩ ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនបានតម្លើងការប្រាក់យ៉ាងគំហុកដែលគួរឱ្យកត់សម្គាល់ ដែលឈានដល់ការធ្លាក់ចុះនៃការចំណាយលើការប្រើប្រាស់របស់គ្រួសារ ការថមថយតម្រូវការសាកល ដែលជះឥទ្ធិពលដល់ការផ្គត់ផ្គង់របស់សាកលលោក។

ភាពតានតឹងនៃសាកលលោកនៅតែបន្ត រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានបង្កើតនូវការបែងចែកសាកលលោក ដែលនាំដល់ការរើសរអើងប្រទេសដៃគូពាណិជ្ជកម្ម ការដាក់ប្រព័ន្ធគាំពារនិយមដល់ការនាំចេញ និង ការនាំចូល ដែលរារាំងដល់ការលូតលាស់នៃសេដ្ឋកិច្ចសាកល ដែលពិភពលោកទាំងមូលកំពុងតែយកចិត្តដាក់ជំរុញឱ្យមានការរីកចម្រើនៃប្រព័ន្ធពហុប៉ូលនិយម។ ប្រទេសចិនជាប្រទេសមួយដែលគាំទ្រទាំងស្រុងដល់ប្រព័ន្ធពហុប៉ូលនិយម និង បានជួយជ្រោមជ្រែងឱ្យសេដ្ឋកិច្ចពិភពលោកមានការរីកចម្រើន តាមរយៈប្រព័ន្ធពហុប៉ូលនិយមនេះ បានធ្វើឱ្យថ្លៃដើមនៃផលិតកម្មត្រូវបានកាត់បន្ថយ ប្រជាពលរដ្ឋក្នុងពិភពលោកទទួលបាននូវទំនិញប្រើប្រាស់ក្នុងថ្លៃទាប ការពារបរិស្ថានកម្រិតខ្ពស់ ដែលអាចឱ្យប្រជាពលរដ្ឋសាកលលោកនៅសល់ចំណែកនៃប្រាក់ចំណូល ធំជាងមុន និង អាចពង្រីកដល់ការប្រើប្រាស់ទំនិញឬសេវានានា និង សល់ប្រាក់សន្សំច្រើនជាងមុន។ នេះជាយន្តការមួយដែលឈានដល់ការបង្កើតសហគមន៍ជោគវាសនារួម។

ការរួមចំណែករបស់ប្រទេសចិនទី១ ក្នុងកំណើនសេដ្ឋកិច្ចសាកល មានសកម្មភាព និង វិសាលភាពធំធេងណាស់ ដែលក្នុងនោះ ការរួមចំណែកធ្វើឱ្យមានស្ថិរភាពថ្លៃ ទប់ទល់នឹងភាពខ្វះខាតនៃប្រាក់ចំណូលក្នុងការចំណាយដ៏ខ្ពស់របស់ប្រជាជនលើសាកលលោកដែលបណ្តាលមកពីការកើនឡើងនៃថ្លៃទំនិញ ដែលជាលទ្ធផលនៃការតម្លើងពន្ធនាំចូលរបស់សហរដ្ឋអាមរិក ចំពោះផលិតកម្មទាំងអស់របស់សាកលលោក។

ការរួមចំណែករបស់ប្រទេសចិនទី២ ក្នុងកំណើនសេដ្ឋកិច្ចសាកលលោក ការបង្កើតផលិតភាពថ្មី កម្លាំងផលិតថ្មី បច្ចេកវិទ្យាថ្មី និង ម៉ូឌែលផលិតកម្មថ្មីរបស់ចិន បានរួមចំណែកក្នុងបង្កើនប្រសិទ្ធភាពផលិតកម្ម សុភ័ក្រ-បរិមាកម្មផលិតកម្ម ដែលឈានដល់ការកាត់បន្ថយថ្លៃ មានភាពធន់នឹងវិបត្តិនានា ដែលកើតឡើងដោយការថយកម្លាំងផលិតកម្ម ការថមថយនៃកម្លាំងទីផ្សារ និង ការដាក់ប្រព័ន្ធគាំពារនិយម។

ការរួមចំណែករបស់ប្រទេសចិនទី៣ ក្នុងកំណើនសេដ្ឋកិច្ចសាកលលោក គឺការរួមចំណែកជាមួយពិភពលោក ក្នុងការការពារបរិស្ថាន និង ការប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលគេហៅថា Eco-friendly products ហើយបញ្ហាបរិស្ថាននិងកាបូននេះ នឹងក្លាយជាសត្រូវរួមរបស់ពិភពលោកក្នុងពេលខាងមុខ។

ដូច្នេះ ដើម្បីរួមចំណែកក្នុងការស្រោចស្រង់សេដ្ឋកិច្ចសាកលឡើងវិញ តួនាទីរបស់ចិនក្នុងតំបន់ ក៏ដូចជាសាកលលោក មិនអាចខ្វះបានទេ ហើយកិច្ចសហប្រតិបត្តិការសាកលក៏រឹតតែមិនអាចខ្វះបាន ជាពិសេសគោលគំនិតពហុភាគីនិយម ពហុប៉ូលនិយម រួមទាំងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល ដែលផ្តល់តម្លៃខ្ពស់លើការកសាងសហគមន៍ជោគវាសនារួម គួរត្រូវបានយកចិត្តទុកដាក់ថែរក្សានិងជំរុញឱ្យមានការរីកចម្រើន ដើម្បីធានានិរន្តរភាព និង ការរីកចច្រើននៃសេដ្ឋកិច្ចសាកលោកប្រកបដោយចីរភាព។

ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

អត្ថបទដែលជាប់ទាក់ទង