**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ

លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Trump

យប់ថ្ងៃទី១៧ ខែមករា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Trump ប្រធានាធិតបីជាប់ឆ្នោតអាមេរិកតាមការណាត់ ។
លោក Xi Jinping បានសម្តែងការអបអរសាទរចំពោះលោក Trump ដែលបានជាប់ឆ្នោតជាថ្មីម្តងទៀតធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិក ដោយបានចង្អុលបង្ហាញថា យើងទាំងពីរយកចិត្តទុកដាក់ខ្ពស់ចំពោះការប្រាស្រ័យទាក់ទងគ្នា ហើយក៏សង្ឃឹមថាទំនាក់ទំនងចិន-អាមេរិកនឹងមានការចាប់ផ្តើមដ៏ល្អនៅក្នុងអាណត្តិថ្មីរបស់ប្រធានាធិបតីអាមេរិក និងមានឆន្ទៈជំរុញទំនាក់ទំនងចិន-អាមេរិកឱ្យសម្រេចបាននូវការវិវឌ្ឍរីកចម្រើនកាន់តែខ្លាំងពីចំណុចចាប់ផ្តើមថ្មី។
លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិន និងសហរដ្ឋអាមេរិកមានផលប្រយោជន៍រួមយ៉ាងទូលំទូលាយ និងលំហនៃកិច្ចសហប្រតិបត្តិការយ៉ាងធំទូលាយ។ ភាគីទាំងពីរអាចក្លាយជាដៃគូ និងមិត្តភក្ដិ សម្រេចបាននូវភាពឈ្នះ-ឈ្នះនិងវិបុលភាពរួមគ្នា ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរនិងពិភពលោកទាំងមូល។
លោក Trump បានថ្លែងអំណរគុណចំពោះលោកXi Jinping ដោយបានសម្តែងថា លោកយកចិត្តទុកដាក់ចំពោះទំនាក់ទំនងដ៏អស្ចារ្យជាមួយលោកប្រធានរដ្ឋចិនXi Jinping សង្ឃឹមថានឹងបន្តរក្សាការសន្ទនា និងការប្រាស្រ័យទាក់ទងគ្នា ហើយរំពឹងទុកថាអាចជួបសន្ទនាជាមួយលោក Xi Jinping ក្នុងពេលឆាប់ៗ។ សហរដ្ឋអាមេរិក និងចិន គឺជាប្រទេសសំខាន់បំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ន គួរតែរក្សាទំនាក់ទំនងមិត្តភាពជាយូរអង្វែង និងរួមគ្នាគាំពារសន្តិភាពពិភពលោក។
ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានផ្លាស់ប្តូរមតិយោបល់ស្តីពីវិបត្តិអ៊ុយក្រែន ការប៉ះទង្គិចរវាងប៉ាឡេស្ទីន-អ៊ីស្រាអែល និងបញ្ហាអន្តរជាតិ និងតំបន់សំខាន់ៗផ្សេងទៀតដែលយកចិត្តទុកដាក់ដូចគ្នា។
ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានឯកភាពបង្កើតវិធីទំនាក់ទំនងជាយុទ្ធសាស្ត្រ ដើម្បីរក្សាការប្រាស្រ័យទាក់ទងជាញឹកញាប់អំពីបញ្ហាសំខាន់ៗដែលជាកង្វល់រួមរបស់ប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង