**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស

លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ


ចិន៖ តាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦ បានរាយការណ៍ថាលោកប្រធានាធិបតី ស៊ី ជីនពីង នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ ហើយនេះជាដំណើរទស្សនកិច្ចដំបូងបំផុតរបស់លោកទៅកាន់ទីក្រុងព្យុងយ៉ាងក្នុងពេល ៧ឆ្នាំមកនេះ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានគូសបញ្ជាក់ដូច្នេះថា «តបតាមការអញ្ជើញពីលោក គីម ជុងអ៊ុន លោក ស៊ី ជីនពីង ជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមនៃគណបក្សកុម្មុយនិស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា»

ចិនជាប្រភពនៃការគាំទ្រទាំងផ្នែកការទូត និងនយោបាយដ៏សំខាន់របស់កូរ៉េខាងជើងដែលជាប្រទេសឯកោជាងគេបំផុតមួយនៅលើពិភពលោក និងកំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មពីអន្តរជាតិ។

បើទោះជាប្រទេសទាំង២ មានទំនាក់ទំនងជិតស្និទ្ធនឹងគ្នាក៏ពិតមែន តែដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនទៅកាន់កូរ៉េខាងជើងជារឿងកម្រ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកចុងក្រោយបំផុតរបស់លោក ស៊ី ជីនពីង ទៅកាន់កូរ៉េខាងជើង ធ្វើឡើងកាលពីឆ្នាំ២០១៩ ដែលជាដំណើរទស្សនកិច្ចលើកដំបូងបំផុតរបស់មេដឹកនាំចិន ចាប់តាំងពីអតីតប្រធានាធិបតីចិន លោក Hu Jintao ធ្វើទស្សនកិច្ចទៅទីក្រុងព្យុងយ៉ាងក្នុងឆ្នាំ២០០៥។

លោក ស៊ី ជីនពីង បានក្រាលព្រំក្រហមទទួលស្វាគមន៍លោក គីម ជុងអ៊ុន ក្នុងទីក្រុងប៉េកាំង កាលពីខែកញ្ញា ឆ្នាំ២០២៥ រួមជាមួយលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន នាឱកាសនៃការប្រារព្ធទិវាជ័យជម្នះលើកទី៨០របស់ចិនលើជប៉ុន ក្នុងសង្រ្គាមលោកលើកទី២។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ក៏បានទទួលស្គាល់ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីងផងដែរ តែមិនបានបញ្ជាក់អ្វីលម្អិតនោះទេ៕

អត្ថបទដែលជាប់ទាក់ទង