**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

សម្តេចមហាមន្ត្រីគុយ សុផល ប្រគល់ព្រះរាជទ្រព្យដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជូនដល់មន្ទីរពេទ្យ មជ្ឈមណ្ឌល អង្គការ និងសមាគមចំនួន៨

ភ្នំពេញ៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាមន្ត្រីគុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានរៀបចំពិធីប្រគល់ព្រះរាជទ្រព្យ ដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនដល់មន្ទីរពេទ្យ មជ្ឈមណ្ឌល អង្គការ និងសមាគមចំនួន៨ ដែលប្រព្រឹត្តទៅក្នុងក្រសួងព្រះបរមរាជវាំង នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។

ព្រះរាជទ្រព្យ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទាន តាមរយៈសម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសនេះមាន៖
១. មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដឹកនាំដោយឯកឧត្តម ហេង រតនា ទទួលបានព្រះរាជទ្រព្យចំនួន ៥០ពាន់ដុល្លារសហរដ្ឋអាមេរិក
២. សមាគមតន្ត្រីសំនៀងជនពិការ ដឹកនាំដោយលោកជំទាវ ញ៉ែម មរកត ទទួលបានព្រះរាជទ្រព្យ ២០ពាន់ដុល្លារសហរដ្ឋអាមេរិក
៣.  មន្ទីរពេទ្យកុមារ គន្ធបុប្ផា ដឹកនាំដោយលោក ដេនីស ឡូរ៉ង់ ទទួលបានព្រះរាជទ្រព្យ ចំនួន២០០ពាន់ដុល្លារសហរដ្ឋអាមេរិក
៤. មន្ទីរពេទ្យ ហ្លួងម៉ែ ដឹកនាំដោយលោកសាស្ត្រាចារ្យ ថាយ ម៉េងគ្រី ទទួលបានព្រះរាជទ្រព្យ ចំនួន ១០០ពាន់ដុល្លារសហរដ្ឋអាមេរិក
៥. មន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវដឹកនាំដោយ លោកវេជ្ជបណ្ឌិត អ៊ុន សុភ័ស្ត ទទួលបានព្រះរាជទ្រព្យចំនួន៥០ពាន់ដុល្លារសហរដ្ឋអាមេរិក
៦. មន្ទីរពេទ្យ ព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម រាជធានីភ្នំពេញ ដឹកនាំដោយលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ចាប សៀកឆាយ ទទួលបានព្រះរាជទ្រព្យចំនួន៣០ពាន់ដុល្លារសហរដ្ឋអាមេរិក
៧. មន្ទីរពេទ្យកុមារអង្គរសៀមរាប ដឹកនាំដោយលោកសាស្ត្រាចារ្យ ងួនច័ន្ទភក្ត្រា ទទួលបានព្រះរាជទ្រព្យចំនួន ២០ពាន់ដុល្លារសហរដ្ឋអាមេរិក
៨. អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ដឹកនាំដោយលោកស្រី ដេប៉ាលីយែរ លក្ខិណា ទទួលបានព្រះរាជទ្រព្យចំនួន ៣០ពាន់ដុល្លារសហរដ្ឋអាមេរិក។

ក្នុងឱកាសប្រគល់ជូនព្រះរាជទ្រព្យដ៏ថ្លៃថ្លានេះ សម្តចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានជម្រាបជូនថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់គ្រង់មន្ទីរពេទ្យ មជ្ឈមណ្ឌល អង្គការ និងសមាគមនីមួយៗ នូវព្រះរាជបណ្តាំដ៏ខ្ពង់ខ្ពស់ពីសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជហឬទ័យនឹករលឹកសាកសួរសុខទុក្ខ ក្នុងព្រះរាជហឬទ័យស្រឡាញ់ដ៏ជ្រាលជ្រៅ ចំពោះកូនចៅ ចៅទួតរបស់ព្រះអង្គនៅក្នុងមន្ទីរពេទ្យ មជ្ឈមណ្ឌល អង្គការ និងសមាគមទាំងអស់ខាងលើនេះ។

សម្តេចមហាមន្ត្រី គុយ សុផល មានប្រសាសន៍ជម្រាបជូនថា សម្តេចព្រះមហាក្សត្រី  ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជហឬទ័យគិតគូរដ៏ខ្ពង់ខ្ពស់ជានិច្ច អំពីសុខទុក្ខក្នុងបញ្ហាជីវភាពរស់នៅរបស់ប្រជារាស្រ្តក្រីក្រជួបការលំបាក ជនចាស់ជរា ស្ត្រី កុមារា កុមារី ដែលមានជំងឺបានមកសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងរស់នៅក្រោមការបីបាច់រក្សារបស់អង្គការសមាគមនានា និងបុគ្គលិកបម្រើឲ្យការងារសកម្មភាពកម្ចាត់មីននៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា។

ហេតុនេះហើយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យដ៏សន្ធឹកសន្ធាប់ថ្លៃថ្លា តាមរយៈសម្តេចមហាមន្ត្រី គុយ សុផលសម្រាប់ជួយទ្រទ្រង់សកម្មភាពរបស់មន្ទីរពេទ្យ មជ្ឈមណ្ឌល អង្គការសមាគម និងការជួយលើកកម្ពស់ជីវភាពរស់នៅ ការជួយថែបំប៉នសុខាមាលភាព របស់ប្រជារាស្ត្រក្រីក្រ ជនចាស់ជរា ស្ត្រី កុមារា កុមារី ជាកូនចៅ ចៅទួតរបស់ព្រះអង្គឲ្យមានភាពល្អប្រសើរ និងបុគ្គលិកដែលបានខិតខំប្រឹងប្រែងក្នុងប្រតិបត្តិការបោសសម្អាតមីននៃមជ្ឈមណ្ឌលស៊ីម៉ាក់ រួមចំណែកធ្វើឲ្យប្រទេសមានសុខសន្តិភាព និងសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង