មន្ត្រីជំនាញ ចុះបំពេញបែបបទចុះបញ្ជីផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនថ្នាក់ដឹកនាំ មន្ត្រី និងក្រុមគ្រួសារសាច់ញាតិ នៅបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេវរកម្ម ក្រសួងការពារជាតិ
ភ្នំពេញ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ក្រុមការងារផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចល័ត នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចុះបំពេញបែបបទចុះបញ្ជីផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនថ្នាក់ដឹកនាំ មន្ត្រី និងក្រុមគ្រួសារសាច់ញាតិ នៅបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេវរកម្ម ក្រសួងការពារជាតិ ដែលមានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៥ សរុបចំនួន ១៣៥នាក់។
បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេវរកម្ម ក្រសួងការពារជាតិ បានជូនលិខិតថ្លែងអំណរគុណដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត អគ្គនាយក និងក្រុមការងារផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ៕