**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង

នាយករដ្ឋមន្ត្រីថៃ៖ គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ដែលនឹងធ្វើឱ្យល្បែងស៊ីសងនិងកាស៊ីណូមានភាពស្របច្បាប់

បាងកក៖ បើយោងតាមកាសែតបាងកកប៉ុស្តិ៍ នាយករដ្ឋមន្ត្រីថៃអ្នកស្រី ភែថងថាន ស៊ីណាវ៉ាត់ បាននិយាយកាលពីថ្ងៃចន្ទថា គណៈរដ្ឋមន្ត្រីថៃបានអនុម័តសេចក្តីព្រាងច្បាប់ដែលនឹងធ្វើឱ្យល្បែងស៊ីសងនិងកាស៊ីណូមានភាពស្របច្បាប់ ពោលគឺជាវិធានការមួយក្នុងគោលបំណងជំរុញវិស័យទេសចរណ៍ ការងារ និងការវិនិយោគ។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ស្ថិតក្រោមផែនការរបស់រដ្ឋាភិបាលថៃ ច្បាប់នេះដែលនឹងត្រូវបញ្ជូនទៅកាន់រដ្ឋសភាដើម្បីពិចារណា នឹងអនុញ្ញាតឱ្យមានល្បែងស៊ីនៅតាមទីតាំងកម្សាន្តទ្រង់ទ្រាយធំនានា។

កាស៊ីណូ និងទម្រង់លេងល្បែងស៊ីសងភាគច្រើនគឺខុសច្បាប់នៅក្នុងប្រទេសថៃ ប៉ុន្តែសកម្មភាពភ្នាល់បាល់ទាត់ និងល្បែងនៅ និងឆ្នោតទីផ្សារងងឹត កើតមានឡើងជាទូទៅក្នុងចំនួនទឹកប្រាក់ដ៏ច្រើន។មានតែការភ្នាល់ល្បែងស៊ីសងមួយចំនួនប៉ុណ្ណោះដែលត្រូវបានអនុញ្ញាត ដូចជាការប្រណាំងសេះដែលគ្រប់គ្រងដោយរដ្ឋ និងឆ្នោតផ្លូវការជាដើម។

ប្រទេសជិតខាងថៃដូចជាប្រទេសកម្ពុជា សិង្ហបុរី ហ្វីលីពីន ឡាវ និងមីយ៉ាន់ម៉ា បានទទួលផលប្រយោជន៍ពីកាស៊ីណូធំៗ ហើយរដ្ឋាភិបាលថៃបានលើកឡើងថា អវត្តមានកាស៊ីណូស្របច្បាប់មានន័យថា វាកំពុងបង្វែរប្រាក់ចំណូលចេញពីប្រទេសថៃ និងធ្វើឱ្យវិស័យទេសចរណ៍មិនអាចឈានដល់កម្រិតសក្តានុពលរបស់ខ្លួនបាន។

វិស័យទេសចរណ៍គឺជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចថៃដែលមានទំហំធំទីពីរក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយប្រទេសថៃកំពុងព្យាករថានឹងមានចំនួនភ្ញៀវទេសចរច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

អ្នកស្រីនាយករដ្ឋមន្ត្រី ភែថងថាន បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «ការធ្វើឱ្យកាស៊ីណាមានភាពស្របច្បាប់នឹងការពារសាធារណៈជន ហើយក៏នឹងបង្កើតចំណូលរដ្ឋបន្ថែមទៀតផងដែរ»៕

អត្ថបទដែលជាប់ទាក់ទង